កាលពីថ្ងៃទី ២៤មិនា គូស្នេហាចំនួន ២.៥០០គូ មកពី ៥០ប្រទេសជុំវិញពិភពលោក បាន
រៀបការជាមួយគ្នានៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ជាក្រុមមួយ ដែលត្រូវបានប្រារព្ធឡើង
ដោយសមាគមសាសនាជាតិនៅកូរ៉េខាងត្បូង។
ព្រឹតិការណ៍នេះបានទាក់ទាញអ្នកចូលរួមទស្សនាជាង ១៥.០០០នាក់ ខណៈដែលពិធីនេះ
ត្រូវបានធ្វើឡើងនៅក្នុងវិហារមួយនៅឯ Gapyeong ភាគខាងកើតរដ្ឋធានី Seoul របស់កូរ៉េ
ខាងត្បូង។
លោកអាចារ្យ Sun Myung Moon អាយុ ៩២ឆ្នាំ ដែលជាអ្នកនាំមុខក្នុងការបង្កើតកម្មវិធីនេះ
បានប្រោះព្រំទឹកមន្ដអោយគូស្វាមី ភរិយថ្មីដែលត្រូវបានអញ្ជើញអោយឡើងឆាក និងបាន
ប្រកាសអោយពួកគេក្លាយជាស្វាមី និងភរិយាពេញច្បាប់។
កូនកម្លោះម្នាក់មកពីប្រទេសអង់គ្លេស មានឈ្មោះថា Chouchane Saemie ថ្លែងថា ៖ "នេះគឺ
ជាបទពិសោធដ៏អស្ចារ្យមួយ។ ខ្ញុំពិតជាមានសុភមង្គលខ្លាំងណាស់"។
លោកអាចារ្យ Sun Myung Moon និងភរិយារបស់គាត់។
ក្រៅពីគូស្នេហាចំនួន ២.៥០០គូដែលមានវត្តមានផ្ទាល់នៅក្នុងពិធីនេះ ក៏មាន២.៧០០គូ
ផ្សេងទៀតបានចូលរួមតាមរយៈអ៊ីនធើរណែត៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Dailymail