CamNews

ព័ត៌មានអន្តរជាតិ 

ចិនជាប់ចំណាត់ទី៣ លើ​ពិភពលោក ខាង​លក់​អាវុធ

ចិន៖ ដោយមិនសំចៃមហិច្ឆតា របស់ខ្លួនក្នុងការប្រជែង ជាមួយមហា អំណាចសព្វាវុធដទៃទៀតនោះ ប្រទេសចិនបាន ជែងយកឈ្នះប្រទេស អាល្លឺម៉ង់និងបារាំង ដោយជាប់ចំណាត់ទី៣ ជាប្រទេសនាំអាវុធចេញលើពិភពលោកឈរក្រោយ សហរដ្ឋអាម៉េរិក និងរុស្ស៊ី ។

វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកខុម នៃប្រទេសស៊ុយអ៊ែត បានកត់សម្គាល់នៅក្នុងរបាយការណ៍ប្រចាំ របស់ខ្លួនដែលទើបចេញផ្សាយនៅថ្ងៃចន្ទ ដើមសប្តាហ៍នេះថាទំហំពាណិជ្ជកម្មអាវុធពិភពលោក មានតម្លៃរាប់ពាន់លាន ដុល្លារនោះ បានកើនឡើងប្រមាណ១៦ភាគរយ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ។

ប្រទេសដែលនាំអាវុធចេញបន្ទាប់ពីទី៣ នោះមានគម្លាតប្រមាណ៥ភាគរយពីប្រទេសលេខ១ហើយចិននាំមុខប្រទេស អាល្លឺម៉ង់និងបារំាង តែបន្តិចប៉ុណ្ណោះ ។

ប្រទេសនៅអាស៊ីចំនួន៣ ដែលនាំចូលសព្វាវុធ២ភាគ៣ មកពីប្រទេសចិន ក្នុងនោះមានប្រទេសប៉ាគីស្ថាន បង់ក្លាដេស និងមីយ៉ាន់ម៉ា។ ហើយចិន ក៏មានម៉ូយដុំចំនួន១៨ប្រទេស នៅអាហ្វ្រិកផងដែរ ។

ដោយឡែកម៉ូយកំពូលរបស់រុស្ស៊ីវិញ គឺប្រទេសឥណ្ឌា ដែលជាប្រទេសនាំចូលអាវុធ ច្រើនជាងគេបំផុតលើពិភពលោក ដោយចំនួន៧០ភាគរយ ទិញពីរុស្ស៊ី។ សម្រាប់អាម៉េរិកវិញ អតិថិជនធំរបស់ខ្លួន គឺប្រទេសកូរ៉េខាងត្បូង ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh