ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់ព័ត៌មាន ដែលបានចេញផ្សាយដោយគេហទំព័រ
បរទេស អាស៊ីវ័ន កាលពីពេលថ្មីៗនេះ បានបញ្ជាក់អោយដឹងថា បុរសជនជាតិម៉ាឡេស៊ីម្នាក់
ត្រូវបានចាប់ឃាត់ខ្លួន ខណៈពេលតាំងបង្ហាញលក់នូវរថយន្តទំនើបជាច្រើនធ្វើព្រងើយ ដែល
នៅក្នុងនោះ រថយន្តទំនើប ៥ គ្រឿង មានតម្លៃជាង ១,៤ លានដុល្លារ ជាឡានលួចគេទៅវិញ។
គួរបញ្ជាក់ផងដែរថា ក្រុមមន្ត្រីប៉ូលីស នៅតែបន្តការតាមដានស៊ើបអង្កេតនៅឡើយ ថាតើ
ឡានទំនើបផ្សេងៗទៀតជារបស់លួចគេឬក៏យ៉ាងណា?ដោយឡែក បើយោងតាមប្រភពសារ
ព័ត៌មានដដែលនេះ បានបន្ថែមថា ករណីខាងលើនេះ បានកើតឡើងនៅឯក្រុង Selangor
ប្រទេសម៉ាឡេស៊ី។
យ៉ាងណាមិញ បើយោងតាមសម្តីមន្រ្តីនគរបាល ប្រចាំក្រុង Selangor លោក Comm Datuk
Tun Hisan Tun Hamzah បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា បុរសដែលជាជនជាប់ចោទ
រូបនោះ អាចលក់ចេញនូវរថយន្តទំនើបៗ បន្ទាប់ពីលួចបាននោះ តាមរយៈការផ្តល់ទំនុកទុក
ចិត្តដល់អតិថិជនរបស់ខ្លួន ពោលគឺ លក់ចេញនៅក្នុងតម្លៃទាប ជាមួយនឹងពន្ធផ្លូវ ក៏ដូចជា
ធានារ៉ាប់រង ក្លែងក្លាយ ដែលអតិថិជនខ្លួនឯងនោះ មិនបានដឹងទាល់តែសោះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន