CamNews

ប្លែកៗ 

ស្រាតទើបអនុញ្ញាតអោយចូលទស្សនាសារមន្ទីរ

នៅចុងខែមេសា សារមន្ទីរសិល្បៈទំនើបនៅក្រុង Sydney នៃប្រទេសអូស្ដ្រាលី នឹងបើកទ្វារ
ទទួលភ្ញៀវ ប៉ុន្ដែប្រការដែលចម្លែកបំផុត គឺសារមន្ទីរនេះនឹងមិនអនុញ្ញាតអោយចូលមើល
នោះទេ ប្រសិនភ្ញៀវមិនស្រាតខោអាវទាំងអស់។

នៅប្រទេសអូស្ដ្រាលី ការស្រាតខោអាវមិនមែនជាប្រការដែលត្រូវបានហាមឃាត់ ដូច្នេះ
សារមន្ទីរនេះបានអំពាវនាវអោយអ្នករាល់គ្នាមកទស្សនាស្នាដៃសិល្បៈ ដោយស្ថិតក្នុង
ស្ថានភាពអាកា្រតកាយ។

ស្រាតទើបអនុញ្ញាតអោយចូលសារមន្ទីរ

នៅពេលបើកទ្វារទទួលភ្ញៀវ សារមន្ទីរនេះនឹងតាំងបង្ហាញស្នាដៃសិល្បៈចំនួន ៤.០០០ របស់
អ្នកសិល្បៈក្នុង និងក្រៅប្រទេស។ ការតាំងបង្ហាញនេះនឹងចាប់ផ្ដើមពីម៉ោង ៦ ដល់ម៉ោង ៨
យប់ ចាប់ពីថ្ងៃទី ២៧មេសា ដល់ ២៩មេសា ឆ្នាំ ២០១២។ ទន្ទឹមនឹងលក្ខណ "អាក្រាតកាយ"
សារមន្ទីរនេះក៏បានកំណត់ផងដែរថា មនុស្សពេញវ័យទើបត្រូវបានអនុញ្ញាតអោយចូលរួម
ទស្សនាសារមន្ទីរនេះ។

លោក Rachel Kent អ្នកគ្រប់គ្រងសារមន្ទីរនេះមានប្រសាសន៍ថា ៖ "មនុស្សម្នាអាចស្រាត
នៅតាមឆ្នេរសមុទ្រ តើហេតុអ្វីបានជាមិនអាចស្រាតនៅក្នុងសារមន្ទីរ។ Sydney ចូលចិត្តអ្នក
អាក្រាតកាយ!"។

សារមន្ទីរនេះពិតជាចម្លែកមែន! តើអ្នកយល់ថា សារមន្ទីរនេះនឹងមានមនុស្សចូលទស្សនា
ច្រើនដែរ ឬទេ?

ដោយ ៖ សូរីយ៉ា
ប្រភព ៖ MASK

Tags: australianudemuseum