CamNews

កីឡាអន្តរជាតិ 

Floyd មិន​ទៅ​បបួល​អ្នក​ចង់​ប្រកួត បែជាមក​បបួល​អ្នក​មិន​ចង់​ប្រកួត​ទៅ​វិញ

ព័ត៌មានកីឡា៖ កីឡាករ De La Hoya ដែលបានចូលនិវត្ដហើយនោះ ត្រូវ Floyd បោះពាក្យយល់ព្រមផ្ដល់​ឱកាសឲ្យត្រលប់មកសងសិកវិញ ប្រសិនជាកីឡាករមានបំណងមិនអស់ចិត្ដ ចង់ប្រកួតជាថ្មី។ ប៉ុន្ដែគួរឲ្យស្ដាយកីឡាករ​ De La Hoya មិនចង់ប្រកួតជាមួយ Floyd ទៀតនោះទេ ។ 

កីឡាករ De La Hoya បានឆ្លើយបដិសេធនូវបំណងរបស់ Floyd ដែលចង់ប្រកួតជាមួយ កីឡាករនាខែកញ្ញា​​ខាងមុខនេះ ដោយអះអាងថារូបលោកគឺមិនចង់ប្រកួតជាមួយ Floyd ទៀតឡើយ​ដោយហេតុខ្លួនលោក ​​ពេលនេះ បានចូលនិវត្ដន៍ទៅហើយ ហើយម្យ៉ាងវិញទៀត ក៏មានអាជីពថ្មីសម្រាប់ខ្លួនឯង ត្រូវបំពេញដោយខានមិនបានទៀត​ផង ។ កីឡាករ De La Hoya បានបើកក្រុមហ៊ុន មួយឈ្មោះថា Golden Boy Promotions ហើយក៏សម្រេច​ដកខ្លួនពីអាជីពវិស័យកីឡា ត្រឹមអាយុ ៤១ ឆ្នាំ។ 

De La Hoya បានទទួចថា " ខ្ញុំឮសូរ Floyd ចង់ផ្ដល់ឱកាសឲ្យខ្ញុំប្រកួតជាមួយគេម្ដងទៀត ព្រោះថាខ្ញុំធ្លាប់ចាញ់គេម្ដងរួចទៅហើយ ហើយក៏គួតែប្រកួតម្ដងទៀតដែរ។ ប៉ុន្ដែសម្រាប់ខ្ញុំគឺយល់ថា វាមិនចាំបាច់អ្វីនោះទេ ព្រោះខ្ញុំបានចាកចេញពីអាជីពនេះ អស់រយៈពេលមួយឆ្នាំទៅហើយ។ មានកីឡាករជាច្រើន​ចង់ប្រកួតកួតជាមួយគេច្រើនណាស់ ប៉ុន្ដែហេតុអ្វីបានជាគេមិនចង់ ប្រកួតទាល់តែសោះ យ៉ាងណា​មិញ​ដូចជា Golovkin ប៉ាក់គីអៅ និង Khan ជាដើម ពួកគេសុទ្ធតែជាកីឡាករ ដែលត្រៀមខ្លួនជាស្រេច ចំពោះ ការឆ្លើយតបចំលើយវិជ្ជមានរបស់ Floyd ។ 

ការប្រកួតជាមួយ Floyd មានឱ​កាសអាចរកប្រាក់ចំណូលបានច្រើនណាស់ ប៉ុន្ដែ De La Hoya បែជាបដិសេធ​​ ទៅវិញ។ ហើយមិនត្រឹមតែប៉ុណ្ណោះ​ថែមទៀត ដូចជាអ្វីដែលកីឡាករបានលើកឡើងថា មាន​ដៃគូរជាច្រើនចង់ប្រកួតជាមួយ Floyd ប៉ុន្ដែគេបែជាមិនខ្វល់ធ្វើហីៗ ទៅវិញ ខណៈដែលចាប់អារម្មណ៍​ចង់ប្រកួតជាមួយ កីឡាករដែលចូលនិវត្ដន៍ហើយទៅវិញ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ boxingnews24


Tags: boxing news Manny Pacquiao Floyd