CamNews

ព័ត៌មានអន្តរជាតិ 

រកឃើញ សពខ្មោច ៤៩៩ នាក់ មានជំនឿជាក់ ជាសពកងទ័ព ស្មោះសរ ការពារ ទីក្រុង ពី ISIS

ព័ត៌មានអន្តរជាតិ ៖ ក្រុមកោសល្យវិច័យ ប្រទេស អ៊ីរ៉ាក់ បានជីកគាស់  កកាយ រកឃើញសពខ្មោច ៤៩៩ នាក់​ពីផ្នូរច្រើនកន្លែង នៅក្នុងបរិវេណសម្បទា ប្រធានាធិបតី កណ្តាល  ទីក្រុង Tikrit ប្រទេស​ អ៊ីរ៉ាក់ នេះបើយោងតាមការគូសបញ្ជាក់អោយដឹង ពីមន្រ្តីកំពូល បម្រើការ   នៅឯឈាបនដ្ឋាន មាន ភារកិច្ចចម្បង ក្នុងប្រតិបត្តិការខាងលើ ។


សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា បណ្តាសពខ្មោចទាំងអស់នេះ ត្រូវ   បានគេមានជំនឿជាក់ អោយដឹងថា គឺជាសព យោធា ប្រទេស អ៊ីរ៉ាក់ ដែល ISIS ធ្លាប់បានអះអាងថា    បានសម្លាប់ចោល រង្គាល អំឡុងខែ មិថុនា ឆ្នាំ ២០១៤ កន្លងទៅ ។ របាយការណ៍ដដែលបន្តអោយដឹង ថា បណ្តាសាក សពដែលត្រូវបានប្រទះឃើញ ត្រូវបានក្រុមការងារ យកទៅរក្សាទុក នៅឯឈាបនដ្ឋានមួយកន្លែង កណ្តាលទីក្រុង បាដាដ ស្របពេលដែល ក្រុមកោសល្យវិច័យ កំពុងតែ ធ្វើការ   តាមដាន និងស៊ើប អង្កេត ក៏ដូចជា ធ្វើតេស្តិ៍ ។


ប្រភពដដែលបន្តអោយដឹងថា បណ្តាសាកសពទាំងអស់ ពុំ ទាន់បញ្ជូន  ទៅ អោយគ្រួសារសពនៅ ឡើយទេ ស្របពេលដែល ក្រុមការងារ កោសល្យវិច័យ​កំពុង   តែ​តាមដានបន្តទៀត​ ទៅលើការជីក គាស់កកាយផ្នូរ ជាច្រើនកន្លែង នៅក្នុងប្រទេស ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Syria Iraq IS Militants Rebel Al Qaeda