Carles Puyol គឺជាកីឡាករជើងចាស់ ដ៏ល្អមួយរូបរបស់ ក្រុមយក្ស Barcelona នៅអេស្ប៉ាញដែល បានសានស្នាដៃអស់ រយៈពេល ១៥ ឆ្នាំមកហើយ ធ្លាប់ជួយអោយ ក្រុមនេះឈ្នះពានរង្វាន់ ជា ច្រើនដង ។
កាលពីម្សិលមិញនេះ Puyol បានធ្វើសន្និសិទ្ធ កាសែតមួយ ដើម្បីសំរេច អំពីអនាគត របស់ខ្លួននៅ ក្រុម Barcelona អោយបានរួចស្រេច កុំអោយ ទស្សនិកជន នៅឆ្ងល់ទៀត ។ Puyol បានសំរេចថា ចូលនិវត្តន៍ ពីពិភពបាល់ទាត់ ហើយក៏គ្មានគំនិត ចង់ធ្វើជាគ្រូ ឬអ្នកដឹកនាំ អ្វីបន្តឡើយ ។ Puyol ក៏ បានប្រាប់ ផងដែរថា គាត់នឹងមិនលេង នៅក្នុងការប្រកួត ចុងក្រោយជាមួយ និង Atletico Madrid ឡើយដោយសារតែ បញ្ហារបួស ជង្គង់នៅមិនទាន់ជា នៅឡើយ ។
Puyol បានប្រាប់ទៅ អ្នកកាសែតថា គាត់គ្មានបំណង ចង់បន្តធ្វើជាគ្រូ បង្វឹកឬអ្នកដឹកនាំ បន្តឡើយ តែប្រហែលជាគាត់ អាចកែប្រែគំនិត នៅពេលក្រោយ ។ នៅពេលនេះ គាត់ចង់ធ្វើអ្វី ផ្សេងពីកីឡា បាល់ទាត់ សិនហើយគាត់ នឹងប្រាប់កូនថា គាត់បានលេងនៅក្លឹប មួយដ៏អស្ចារ្យ ។
Carles Puyol លេងអោយក្រុម Barcelona អស់រយៈពេល ១៥ ឆ្នាំ លើក ពានបាន ២១ ពាន ក្នុង នោះមានពាន Primera Division ៦ ដងនិង Champions League ៦ ដង ហើយក៏ធ្លាប់ បានលេងឲ្យ ក្រុមជំរើសជាតិ អេស្ប៉ាញ ១០០ ប្រកួតផងដែរ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail