ព័ត៌មានអន្តរជាតិ ៖ សោកនាដកម្មរត់ជាន់គ្នា ខាងក្រៅព្រះវិហារមួយកន្លែង ភាគកណ្តាលប្រ
ទេសឥណ្ឌា បានសម្លាប់មនុស្សដល់ទៅ ៨៩ នាក់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ នេះបើ
យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេសនាំមុខ CNN ។
គួរបញ្ជាក់ផងដែរថា ករណីរត់ជាន់គ្នាខាងលើនេះ បានកើតឡើងនៅលើស្ពានមួយកន្លែង
ពីលើទន្លេ Sindh ខណៈពេលដែលមានការដង្ហែធម្មយាត្រា ទៅកាន់ព្រះវិហារមួយកន្លែង
ស្របពេលដែលមានការប្រារព្ធកម្មវិធីបុណ្យសាសនាហិណ្ឌូ ។ ដោយឡែក បើយោងតាម
សម្តីលោក D.K. Arya ជាអធិការកិច្ចប៉ូលីសក្នុងស្រុក បានគូសបញ្ជាក់អោយដឹងថា ចំនួន
អ្នកស្លាប់បាត់បង់ជីវិត អាចនឹងមានការកើនឡើង ព្រោះថា អំឡុងពេលនៃការកើតមានឡើ
ងនូវឧបទ្ទេវហេតុ មានក្រុមមនុស្សដែលជាប្រជាពលរដ្ឋ ចូលរួមកដល់ទៅជាង ២,៥០០
នាក់ឯណោះ។
ទីភ្នាក់ងារសារព័ត៌មាន CNN បានធ្វើកិច្ចសម្ភាសន៍ ជាមួយមន្រ្តីប៉ូលីសម្នាក់អោយដឹងថា
ករណីរត់ជាន់គ្នាលើកនេះ អាចកើតឡើងទៅបាន ខណៈពេលដែលមានពាក្យចចាមអារ៉ាម
ថាមានការបាក់ស្ពាន រំពេចនោះ ភាពភ័យស្លន់ស្លោ ក៏បានកើតមានឡើងមួយរំពេចតែម្តង។
យ៉ាងណាមិញ ក្រុមមនុស្សមួយចំនួន បាននាំគ្នាលោតចូលទៅក្នុងទន្លេ បំណងដើម្បីធ្វើការ
រត់គេចខ្លួន ។ គួរបញ្ជាក់ផងដែរថា ករណីរត់ជាន់គ្នាលើកនេះ បានកើតឡើងនៅឯភាគ
កណ្តាលរដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា ៕
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- បុគ្គលិក កាកបាទក្រហម ៧ នាក់ ត្រូវបានក្រុមឧទ្ទាម ចាប់ជំរិតខ្លួន
- ជីកគាស់ រកឃើញផ្នូរបុរាណ មានអាយុកាល តាំងពី ២០៦ ឆ្នាំមុន គ.ស
- ៣១ នាក់ស្លាប់ ២០០ នាក់រួចខ្លូន ក្រោយកាប៉ាល់មួយគ្រឿងបានលិច នៅឯសមុទ្រ
- អគ្គីភ័យ បានឆាបឆេះផ្សារទំនើបមួយ កាលពីព្រឹកមិញនេះ
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNN