ព័ត៌មានអន្តរជាតិ ៖ វត្ថុបុរាណជាង ៣០០ ត្រូវបានគេប្រទះរកឃើញ ស្របគ្នាជាមួយនឹងការ
រកឃើញផ្នូរបុរាណនៅឯភាគខាងជើងប្រទេសចិន ពោលគឺនៅឯខេត្ត Hebei នេះបើតាមការ
អះអាងអោយដឹងកាលពីថ្ងៃសុក្រម្សិលមិញនេះ ដោយបុរាណវត្ថុវិទូ។
គួរបញ្ជាក់ផងដែរថា ផ្នូរបុរាណដ៏វ័យចំណាស់ ដែលត្រូវបានគេរកឃើញមួយនេះ មានទីតាំង
ស្ថិតនៅក្នុងភូមិ Beidazhao Qiandong តំបន់ Nanhe ចម្ងាយប្រមាណជាង ១៥០ គ.ម ភាគ
ខាងត្បូងទីរួមខេត្ត Shijiazhuang ហើយត្រូវបានគេជឿថា មានអាយុកាល ចាប់តាំងពីពាក់
កណ្តាល ក៏ដូចជាចុងយុគសម័យ West Han Dynasty ( ២០៦ ឆ្នាំមុន គ.ស - ២៤ នៃ គ.ស)
នេះបើយោងតាមសម្តីលោក Li Lianshen ជាបុរាណវត្ថុវិទូម្នាក់។
ចាប់តាំងពីដើមខែ ឧសភា មក ផ្ទៃដីជាង ៤០០ ម៉ែត្រការេ ត្រូវបានគេជីកកកាយគាស់ និង
បានរកឃើញផ្នូរបុរាណដល់ទៅ ៧៣ ឯណោះ ។ ផ្ទុយទៅវិញ បើយោងតាមសម្តីលោក
Zhang Xiaozheng ជាប្រធានក្រុម នៃការជីកកាយលើកនេះ បានគូសបញ្ជាក់អោយដឹងថា
រាល់វត្ថុបុរាណទាំងអស់នោះ គឹត្រូវបានធ្វើឡើងពីសំរិទ្ធ និងការស្នូនឡើងជាដើម ហើយវា
គឺជារបស់របរប្រើប្រាស់ប្រចាំថ្ងៃ។
លោក Zhang បន្ថែមថា រាល់ផ្នូរខ្មោចទាំងនោះ វាគឺជាផ្នូរខ្មោចរបស់ក្រុមគ្រួសារសាមញ្ញ
ក្រោយពីមានការវិភាគរបស់មន្រ្តីជំនាញ។ ដោយឡែក ផ្នូរ ១០ ផ្សេងទៀត ត្រូវបានគេអះ
អាងអោយដឹងថា នៅមិនទាន់បានគាស់កកាយចេញនៅឡើយនោះទេ ៕
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀតមាននៅខាងក្រោម ៖
- ៣១ នាក់ស្លាប់ ២០០ នាក់រួចខ្លូន ក្រោយកាប៉ាល់មួយគ្រឿងបានលិច នៅឯសមុទ្រ
- អគ្គីភ័យ បានឆាបឆេះផ្សារទំនើបមួយ កាលពីព្រឹកមិញនេះ
- នាយករដ្ឋមន្រ្តី ប្រទេសល៊ីប៊ី ត្រូវក្រុមឧទ្ទាម ដោះលែងវិញ ១ ម៉ោងក្រោយចាប់ជំរិត
- នាយករដ្ឋមន្រ្តី ប្រទេសល៊ីប៊ី លោក Ali Zeidan ត្រូវបានក្រុមឧទ្ទាម ចាប់ពង្រត់
- ១០ នាក់ស្លាប់ យ៉ាងអណោចអធម ក្រោយទឹកជំនន់ ជន់លិច អណ្តូងរ៉ែមួយកន្លែង
ប្រែសម្រួល ៖ សំណាង
ប្រភព ៖xinhuanet