ព័ត៌មានអន្តរជាតិ ៖ ចំនួនជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ក្រោយមានការលិចកា
ប៉ាល់មួយនៅដែនសមុទ្រអន្តរជាតិ ជិតប្រជុំកោះ Lampedusa ប្រទេសអ៊ីតាលី បានកើនឡើ
ងដល់ ៣១ នាក់ហើយ នេះបើតាមការអះអាងអោយដឹងពីមូលដ្ឋានទ័ព Maltese ។
យ៉ាងណាមិញ បើតាមការអោយពីមជ្ឈមណ្ឌលជួយសង្គ្រោះ Malta ក៏ដូចជាសាខាមួយរបស់
កងយោពល Malta បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបរទេស CNN អោយដឹងថា នៅក្នុង
ឧបទ្ទេវហេតុលិចកាប៉ាល់ កាលពីថ្ងៃសុក្រម្សិលមិញនេះ មិនត្រឹមតែមានចំនួនជនរងគ្រោះ
ស្លាប់បាត់បង់ជីវិតនោះទេ តែនៅក្នុងនោះក៏មានជនរងគ្រោះរបួសធ្ងន់ និង ស្រាលផងដែរ
ស្របពេលដែល មនុស្សជាង ២០០ នាក់ត្រូវបានក្រុមការងារជួយសង្គ្រោះ ខណៈការបន្តការ
ជួយសង្គ្រោះនៅតែបន្តមាន ក៏ព្រោះតែនៅមានមនុស្សមួយចំនួនផ្សេងទៀត នៅបន្តការបាត់
ខ្លួននៅឡើយ ក្រោយពីកាប៉ាល់ដឹកក្រុមមនុស្សដែលជាជនអន្តោប្រវេសន៍រាប់រយនាក់មួយ
នេះលិច។
ផ្ទុយទៅវិញ បើយោងតាមសម្តីលោក Keith Caruana ជាអ្នកនាំពាក្យអោយមូលដ្ឋានទ័ព
Maltese គូសបញ្ជាក់អោយដឹងថាពួកយើងបានព្យាយាមជួយសង្គ្រោះក្រុមមនុស្សទាំងនោះ
តាមដែលអាចធ្វើទៅបាន ដើម្បីធានាអោយបានថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជី
វិតអាចនឹងមានអត្រាមួយដ៏ទាប។
អាជ្ញាធរតំបន់នេះ អះអាងបន្ថែមអោយដឹងថា មូលដ្ឋានទ័ព Maltese ក៏ដូចជាអាជ្ញាធរប្រ
ទេសអ៊ីតាលី ខណៈពេលដែលទទួលបានដំណឹងមួយនេះភ្លាមៗ ក៏មានការចេញអន្តរាគម
ន៍ជួយសង្គ្រោះភ្លាម ពោលបញ្ជូនឧទ្ធម្ភាភចក្រ និងទូកជាច្រើនគ្រឿងទៅកន្លែងកើតហេតុ។
គួរបញ្ជាក់ផងដែរថា ពុំទាន់មិនរបាយការណ៍បញ្ជាក់អោយដឹងថាតើ កាប៉ាល់ដឹកទៅដោយ
ក្រុមមនុស្សជាជនអន្តោប្រវេសន៍ទាំងនេះ ធ្វើដំណើរចេញពីទីណាអោយពិតប្រាកដនោះទេ
ស្របពេលដែលអត្តសញ្ញាណរបស់ពួកគេ និងមូលហេតុដែលបានបណ្តាលអោយកាប៉ាល់
មួយនេះលិច ក៏កំពុងតែស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ៕
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀតមាននៅខាងក្រោម ៖
- អគ្គីភ័យ បានឆាបឆេះផ្សារទំនើបមួយ កាលពីព្រឹកមិញនេះ
- នាយករដ្ឋមន្រ្តី ប្រទេសល៊ីប៊ី ត្រូវក្រុមឧទ្ទាម ដោះលែងវិញ ១ ម៉ោងក្រោយចាប់ជំរិត
- នាយករដ្ឋមន្រ្តី ប្រទេសល៊ីប៊ី លោក Ali Zeidan ត្រូវបានក្រុមឧទ្ទាម ចាប់ពង្រត់
- ១០ នាក់ស្លាប់ យ៉ាងអណោចអធម ក្រោយទឹកជំនន់ ជន់លិច អណ្តូងរ៉ែមួយកន្លែង
- ឆ្មក់ចាប់ ឡានក្រុងមួយ ពោរពេញទៅដោយ សត្វពស់ដល់ទៅ ៣០០ ក្បាល
ដោយ ៖ កុសល
ប្រភព ៖ CNN