CamNews

ប្លែកៗ 

ថតរូបជាប់ខ្មោច នៅក្នុងកប៉ាល់ខ្មោចលង ប្រចាំទីក្រុង Long Beach

រឿងរ៉ាវល្បីរបស់ខ្មោចស្រីស្លៀកពាក់ស បានចេញលងមនុស្សម្នាអស់ជាង ៥០ ឆ្នាំមកហើយដែល
វាបានលងរាល់គ្នានៅក្នុងកប៉ាល់ Queen Mary។ រូបភាពមួយដែលត្រូវបានគេអះអាងថាជាថតជាប់
ខ្មោចនៅក្នុងកប៉ាល់ Queen Mary ត្រូវបានគេបង្ហោះពេញ Internet ហើយរូបថនេះត្រូវបានថតជាប់
ដោយអតីតអ្នកដើរម៉ូដជនជាតិ ដេនម៉ាក Valentina Lombord នៅពេលដែលនាងទៅលេងនៅលើ
កប៉ាល់ដែលល្បីថាមានខ្មោចលងនោះ។

កប៉ាល់ Queen Mary នេះត្រូវបានបញ្ឈរជើងចោលក្នុងឆ្នាំ ១៩៦៧ ក្រោយមកត្រូវបានគេទិញវា
យកទៅធ្វើជាសណ្ឋាគារដែលដាក់បណ្ដែតទឹក នៅទីក្រុង Long Beach រដ្ឋ California ហើយចំពោះ
នាង Valentina ដែលបានទៅសំណាក់នៅទីនេះក៏មានចម្ងល់ផងដែរថាតើពាក្យដែលនិយាយតគ្នា
ថាទីនេះមានខ្មោចលងនោះពិតឬមិនពិត?

ខ្មោចក្នុងកប៉ាល់នោះមានច្រើនណាស់ ហើយក្នុងនោះមានខ្មោចស្រីម្នាក់ស្លៀកពាក់ស ដែលច្រើន
តែឃើញរាំនៅសាលធំ ហើយដោយសារតែនាង Valentina ចង់ដឹងរឿងនេះពិតប្រាកដទើបនាង
សម្រេចចិត្តថានឹងចាប់កាន់កាមេរ៉ា ដើរថតពេញកប៉ាល់តែម្ដងដើម្បីអោយដឹងការពិត។ តែអ្វីដែល
ប្លែកនោះគឺនាងបានឆែកមើលរាល់រូបថតដែលនាងបានថត នៅក្នុងកប៉ាល់ Queen Mary នោះគឺ
នាងបានឃើញមានរូបមួយសន្លឹកដែល មានរូបស្រីម្នាក់ស្លៀកពាក់ស បង្ហាញខ្លួននៅខាងចុងផ្លូវ
ដើរពិតមែន។

Valentina បានប្រាប់ថានេះប្រហែលជាអាចគិតថាមិនទំនងប៉ុន្តែសម្រាប់រឿងនេះវាជាការពិតដែល
យើងមិនអាចមើលឃើញនាងជាមួយភ្នែកទទេបាននោះទេ គឺអាចមើលឃើរូបថតនេះនៅពេល
ដែលយករូបមកផ្ទះប៉ុណ្ណោះ។ កប៉ាល់ Queen Mary នេះធ្លាប់មានហេតុការណ៍សម្លាប់គ្នាយ៉ាងសា
ហាវដោយមានមនុស្សស្លាប់ជាច្រើន ទាំងក្រុមវិស្វករក្នុងកប៉ាល់ និងធ្លាប់មានក្មេងស្រីលង់ទឹក
ស្លាប់ទៀតផង៕

ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: ghost ship photo