CamNews

កីឡាអន្តរជាតិ 

ប្លែកៗ ៖ អ្នកទោស វាយប្រដាល់ ដើម្បីកាត់ បន្ថយទោស ឆាប់បានចេញពីគុក

ដើម្បី លុបបំបាត់ ទោសដែល ខ្លួនបានធ្វើ អ្នកទោស ត្រូវជាប់ក្នុង ពន្ធនាគារ និងធ្វើការ សង្គម ផ្សេងៗ ទៅតាមកំរិត ទោសរបស់ខ្លួន ។ យើងកម្របាន ឃើញពិធី សម្រាលណា ផ្សេងខ្លាំងណាស់ តែនៅខាង ក្រោមនេះ គឺពិតជាប្លែក ណាស់ដែលយើង មិនងាយបាន លឺពីមុនមក ឡើយ ។



នៅពន្ធនាគារ របស់ថៃ មានការ រៀបចំប្រព័ន្ធ មួយយ៉ាងចំលែក ដែលយើង មិនធ្លាប់ បានលឺពីមុន មក ឡើយដើម្បី សម្រាលទោស ។ ប្រព័ន្ធនោះ គឺការវាយ ប្រដាល់ យកជ័យជំនះ ដើម្បីសម្រាល ទោស ។ពន្ធនាគារ ថៃបានធ្វើការ សហការជាមួយ ប្រទេស Estonia បង្កើតប្រព័ន្ធ​ នេះឡើង ។ ដើម្បីអាច សម្រាល ទោសរបស់ ខ្លួនបាន អ្នកទោស ទាំងនោះ ត្រូវតែ យកឈ្នះ កីឡាករបរទេស ដែលជាគូ ប្រកួត របស់ខ្លួន ។ អ្នកឈ្នះ នឹងទទួលបាន ប្រាក់រង្វាន់ និងឱកាស ជួបជាមួយ សាច់ ញាត្តិ និងការ សម្រាលទោស ផងដែរ ។



ចំនួននៃ ការឈ្នះ កាន់តែច្រើន ការសម្រាល ទោសក៏កាន់តែ ច្រើនផងដែរ ។ គួរបញ្ជាក់ ផងដែរថា ការកាត់ សម្រាលទោស មិនមែន យកត្រឹមតែ ការឈ្នះ ប៉ុណ្ណោះទេ តែក៏ត្រូវ មើលលើ អត្តចរិត និងឬកពារ របស់អ្នក ទោសទាំងនោះ ផងដែរ ៕

 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ aljazeera 


Tags: sport boxing boxer thailand estonia prison