ព័ត៌មានអន្តរជាតិ ៖ យុវវ័យ សុំមិនបញ្ជាក់ឈ្មោះ វ័យ ២០ ឆ្នាំម្នាក់ ត្រូវបានរកឃើញថា
មិនបានស្លាប់បាត់បង់ជីវិតអ្វីនោះទេ បន្ទាប់ពីបានបើកឡានក្នុងល្បឿនលឿន បំណង
ទៅបុកហាងមួយកន្លែង ក៏ព្រោះគេអះអាងថា មានឡានមួយផ្សេងទៀត បានបើក
ដេញឡានរបស់គេ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ របស់គេហទំព័រសារ
ព័ត៌មានបរទេស ស្កាយ ។
គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ បានកើតឡើងនាវេលាម៉ោង៤ និង ៣០ នាទី
ទាបភ្លឺ នៅឯរដ្ឋ Santa Catarina ភាគខាងត្បូងប្រទេសប្រេស៊ីល។ យ៉ាងណាមិញ បើ
យោងតាមសម្តីមន្រ្តីប៉ូលីស ប្រចាំតំបន់ អះអាងអោយដឹងថា ទោះជាយ៉ាងណា ត្រូវ
មានការតាមដានស៊ើបអង្កេតជាមុនសិន បើទោះជាមានការអះអាងថា គេព្យាយាម
បើកបុកហាងមួយកន្លែងនោះ បំណងរត់គេចពីការដេញរបស់ឡានមួយផ្សេងទៀត
យ៉ាងណាក៏ដោយ ។ ពុំមាននរណាម្នាក់ ស្លាប់បាត់បង់ជីវិតអ្វីនោះទេ ក្នុងឧបទ្ទេវ
ហេតុបើកឡានដូចហោះ បុកហាងមួយនេះ ។ ខាងក្រោមនេះ ជាវីដេអូ តាមដាន
ទស្សនាបន្តិចទៅ ៖
ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ