ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ១០ នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពី
ភ្លៀងមួយមេធំ បានធ្លាក់ជោគជាំ និងបង្កើតបានជាគ្រោះទឹកជំនន់ នៅឯភាគកណ្តាលអ៊ឺរ៉ុប
នេះបើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ។
គួរបញ្ជាក់ផងដែរថា ទឹកជំនន់ដែលបានជន់លិច ភាគកណ្តាលអ៊ឺរ៉ុប លើកនេះ គឺមានផល
ប៉ះពាល់ ក៏ដូចជាជន់លិច ប្រទេស អាល្លីម៉ង់ ប៉ូឡូញ អូទ្រីស និង សាធារណរដ្ឋឆេក ។
យ៉ាងណាមិញ បើនិយាយពីជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតទាំង ១០ នាក់លើក
នេះ ៥ នាក់ ជាពលរដ្ឋសាធារណរដ្ឋឆេក និង ៥ នាក់ផ្សេងទៀត មកពី អាល្លីម៉ង់ ប៉ូឡូញ
និង អូទ្រីស។
ប្រភពសារព័ត៌មានដដែល បន្ថែមអោយដឹងផងដែរថា រដ្ឋាភិបាលប្រទេសនីមួយៗ ក៏កំពុង
ចេញយុទ្ធនាការជូយសង្គ្រោះរបស់ខ្លួន ដោយធ្វើការជម្លៀសពលរដ្ឋរាប់ពាន់នាក់ទៅកាន់ទី
ខ្ពស់ មានសុខសុវត្ថិភាព ខណៈលំនៅស្ថានរបស់ពួកគេមួយចំនួន ត្រូវបានរងការខូចខាត
និងជន់លិច ក៏ព្រោះស្ថិតនៅទីទួលទាប។
ដោយឡែក នាយករដ្ឋមន្រ្តី សាធារណរដ្ឋឆេក លោក Petr Necas បានចេញសេចក្តីថ្លែង
ការណ៍ជាបន្ទាន់ កាលពីថ្ងៃអាទិត្យ អោយមានការចុះជួយអន្តរាគមន៍ជាបន្ទាន់ តាមដែល
អាចធ្វើទៅបាន៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ