CamNews

ព័ត៌មានអន្តរជាតិ 

ដោយមានបញ្ហា គ្រឿងម៉ាស៊ីន មន្ទីរបញ្ជកោណ សហរដ្ឋអាមេរិក បញ្ហាអោយយន្តហោះ F-35 ចុះចតជាបន្ទាន់

ព័ត៌មានអន្តរជាតិ & ពីរដ្ឋធានីវ៉ាស៊ិនតោន ៖ ថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ បើតាម    ការគូសបញ្ជាក់ អោយពីកម្លាំងយោធា សហរដ្ឋអាមេរិក អោយដឹងថា យន្តហោះចម្បាំងF-35តម្រូវអោយចុះចតនិង បញ្ជប់ប្រតិបត្តិការហោះហើររបស់ខ្លួន ជាមុនសិន រហូតទាល់តែមានការត្រួតពិនិត្យ ជាពិសេសទៅ លើបញ្ហាដំណើរការម៉ាស៊ីន ពីសំណាក់ក្រុមហ៊ុន ផលិត Pratt & Whitney ។

ការិយាល័យកម្មវិធី F-35​ របស់មន្ទីរបញ្ជកោណ សហរដ្ឋអាមេរិក កងទ័ពអាកាស ក៏ដូចជាកងទ័ព ជើងទឹកសហរដ្ឋអាមេរិក បានចេញសេចក្តីបង្គាប់បញ្ជា ដោយផ្ទាល់កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ នេះជុំវិញ មន្ទិលសង្ស័យពាក់ព័ន្ធទៅនឹងការហោះហើររបស់យន្តហោះ ចម្បាំង F-35 ក្រោយថ្ងៃទី ២៣ មិថុនា បន្ទាប់ពីមានករណីផ្ទុះឆេះ យន្តហោះចម្បាំង F-35A នៅឯមូលដ្ឋាន ទ័ពសហរដ្ឋអាមេ រិកមានមូលដ្ឋាន នៅរដ្ឋ Florida នេះបើយោងតាមសេចក្តីរាយការណួ ពីមន្ទីរបញ្ជកោណ សហរដ្ឋ អាមេរិក ក៏ដូចជា ការិយាល័យកម្មវិធី F-35 ។

បន្ថែមពីលើនេះ មន្ទីរបញ្ជកោណ សហរដ្ឋអាមេរិក គូសបញ្ជាក់បន្ថែមអោយដឹងថាសហរដ្ឋអាមេរិក រួមទាំង មន្រ្តីឧស្សាហកម្ម ពាក់ព័ន្ធ មិនអាចបញ្ជាក់បាននៅឡើយទេ​ ថាតើ មូលហេតុអ្វីអោយពិត ប្រាកដដែលនាំអោយមានការផ្ទុះ និង ឆាបឆេះ ដែលបានកើតឡើង វិនាទី មុនបន្តិច ខណៈ ពីឡុត រាបនឹងហោះឡើង ស្របដែល ពីឡុត ពុំទទួលរងរបួសនោះទេ ។ មន្ទីរបញ្ជកោណបន្តអោយដឹងថា ការរៀបចំខ្លួន ចូលរួមក្នុងកម្មវិធី UK air shows ពីសំណាក់ យន្តហោះចម្បាំង F-35 នៅតែបន្តមាន នៅឡើយ តែរង់ចាំការសម្រេចចិត្តជាផ្លូវការ ជាមុនសិន ដែលនឹងត្រូវបញ្ជាក់នាដើមសប្តាហ៍ក្រោយ នេះ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អិនប៊ីស៊ី


Tags: Int news Breaking news Asia Unt news North korea Washington USA Pentagon