គ្រោះថ្នាក់ ស្ទើរតែមិនគួរអោយជឿ ៖ បុរសជាអ្នកបើករថយន្តធន់តូច មួយគ្រឿង ដែលបានបុកមន្រ្តី ប៉ូលីស និងអូសក្រោមរថយន្តប្រវែង ៨០ ម៉ែត្រ នោះ អោយដឹងថា ថ្ងៃកើតហេតុនោះ គឺជាថ្ងៃអាក្រក់ របស់លោក អាចកើតឡើងទៅបាន ក៏ព្រោះតែទង្វើ របស់លោក ។
សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មាន រដ្ឋចិន អោយដឹងថាបុរសជាម្ចាស់រថយន្តធន់តូចមួយគ្រឿង នេះមានឈ្មោះថា Du មុនពេលកើតហេតុបន្តិច លោកត្រូវបានមន្រ្តីប៉ូលីស នៅក្នុង ក្រុងChangsha ខេត្ត Hunan ប្រទេសចិន ហៅឈប់ ពាក់ព័ន្ធនឹងករណីសង្ស័យ ថាបើកបរមិនគោរពច្បាប់ចរាចរណ៍ កាលពីថ្ងៃច័ន្ទដើមសប្តាហ៍ ។ ភ្លាមៗ បន្ទាប់ពីហៅឈប់ លោក Du ពិតជាមាន អារម្មណ៍ខឹងសម្បារ ជាខ្លាំង ដោយបានគប់សោររថយន្តរបស់ខ្លួនទៅមន្រ្តីប៉ូលីស ដឹងអីថា មន្រ្តីប៉ូលីសនៅតែទទូច ផាក ពិន័យគាត់ បុរសជនជាប់ចោទ ក៏បានស្ទុះយកសោ ត្រលប់ចូលក្នុងរថយន្ត និងបើកសំដៅចេញបន្ត ទៅខាងមុខ ដោយកម្រោល រហូតបុក ហ្វូងមន្រ្តីប៉ូលីស នៅខាងមុខ ក៏ដូចជា បុករថយន្តប៉ូលីសជា ដើម ។ មន្រ្តីប៉ូលីសម្នាក់ មាននាមត្រកូលថា Su ខណៈរត់គេចចេញមិនទាន់ លោកត្រូវបានរថយន្ត បុកនិងដួល ជាប់ពីក្រោមរថយន្ត ស្របពេលដែលរថយន្តបើកបរ ដោយ លោក Du នោះ ព្យាយាម បើកបន្តទៅមុខ ខណៈអូសមន្រ្តីប៉ូលីសលោក Su នៅជាប់ពីក្រោយ ដល់ទៅ ៨០ ម៉ែត្រ ឯណោះ ។
ភ្លាមៗ ខណៈរថយន្តធន់តូច បង្កហេតុមួយគ្រឿងនេះ ឈប់ មន្រ្តីប៉ូលីស ឯទៀត បានស្ទុះទៅស្ទាក់ ចាប់ឃាត់ខ្លួន បុរសជាប់ចោទ លោក Du ពីកៅអី អ្នកបើកបរ ខណៈព្យាយាមលើក រថយន្ត ដើម្បី រំ ដោះមន្រ្តីប៉ូលីស ជាក្រុមការងារ ពីការជាប់នៅក្រោមរថយន្ត ។ ជាកិច្ចអន្តរាគមន៍ បន្ទាន់ លោក Su ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យក្នុងស្រុកមួយកន្លែង ខណៈលោករបួស ធ្ងន់ របួស ពេញ មួយតួខ្លួនតែម្តង ។ ក្រោយប្រតិបត្តិការវះកាត់ រយៈពេល ៥ ម៉ោង ប៉ូលីសរងគ្រោះ រូបនេះ បានធូរ ស្រាលមួយកម្រិត ។ ជនជាប់ចោទ លោក Du អោយដឹងថា សកម្មភាព របស់លោកទាំងនោះហើយ គឺបណ្តាលអោយមានថ្ងៃអាក្រក់សម្រាប់អ្នករាល់គ្នា នៅថ្ងៃកើតហេតុ លោកពិត ជាប្រញ៉ាប់ ប្រញ៉ាប់ ខ្លាំងណាស់ ក្នុងការបញ្ជូន ភរិយា ពរពោះ ទៅពិនិត្យស្ថានភាព គភ៌ នៅឯមន្ទីរពេទ្យ ៕
* បញ្ជាក់ ៖ ចុចទីនេះ ដើម្បីទស្សនា វីដេអូ
ប្រែសម្រួល ៖ កុសល
ប្រភព ៖ សៀងហៃលីស