CamNews

ម៉ូតូ 

Ducati ណែនាំម៉ូតូទំនើប 848 EVO Corse Version ពិសេស

ថ្មីៗនេះនៅឯពិព័រណ៍ម៉ូតូ Intermot 2012 ដែលបានប្រារព្ធនៅ Cologne ប្រទេស
អាឡឺម៉ង់
ក្រុមហ៊ុន Ducati បានដាក់បង្ហាញជាផ្លូវការនូវ Version ពិសេសមួយសំរាប់
superbike 848
EVO Corse 2013។

នេះគឺជាការអាប់ហ្គ្រេដបន្តិចបន្តួចសំរាប់ 848 EVO Corse ជាមួយការផ្លាស់ប្តូរទៅលើពណ៌
គឺពណ៌ខ្មៅប្រផេះដ៏ស្រស់ស្អាត ប្លែកភ្នែក។ ទន្ទឹមនឹងនោះ 848 EVO Corse 2013 Version
ពិសេស មានបន្ថែមមួយចំនុចថ្មីទៀត នោះគឺធុងសាំងប្រភេទថ្មីធ្វើឡើងពីអាលុយមីញ៉ូមដែល
អាចផ្ទុកបានបរិមាណ 18លីត្រច្រើនជាង 2,5 លីត្របើប្រៀបជាមួយនឹង Version ចាស់។

Superbike 848 EVO Corse 2013

បើនិយាយពីកំលាំងម៉ាស៊ីន 848 EVO Corse Version ពិសេសនេះនៅតែប្រើម៉ាស៊ីន Testastretta
Evoluzione Twin, ពីរស៊ីឡាំងដែលមានរាងជាអក្សរ L មុំ 90ដឺក្រេ ធ្វើឲ្យត្រជាក់ដោយសារធាតុរាវ
និងមានកំលាំង 849,4cc។ សព្វថ្ងៃ Ducati នៅមិនទាន់ប្រាប់ពីតំលៃលក់របស់ម៉ូតូទំនើបនេះនៅ
ឡើយទេ៕


ដោយ៖ សិលា
ប្រភព៖ tte


Tags: Ducati 848 EVO Corse superbike vehicle