ព័ត៌មានអន្តរជាតិ ៖ យ៉ោងហោចណាស់ មនុស្ស ៣៦ នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពី
បានកើតមានឡើងនូវសោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍ ដ៏គួរអោយរន្ធត់ នោះគឺការផ្ទុះឆេះ
យ៉ាងសន្ធោសន្ធៅ បន្ទាប់ពីរថយន្តក្រុងធំមួយ បានបុកជាមួយនឹងរថយន្តដឹកសាំងដ៏ធំមួយ
ផ្សេងទៀត នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស thestate ដែលទើបតែបាន
ចេញផ្សាយកាលពីពេលកន្លងទៅ។
គួរបញ្ជាក់ផងដែរថា សោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍ដ៏គួរអោយរន្ធត់មួយនេះ បានកើត
ឡើង បានកើតឡើងកាលពីរសៀល ថ្ងៃសុក្រកន្លងទៅ នៅភាគនិរតី ប្រទេសនីហ្សេរីយ៉ា ។
លើសពីនេះ បើយោងតាមសម្តីមន្រ្តីផ្លូវការ ទទួលបន្ទុកសុវត្ថិភាពចរាចរផ្លូវគោក លោក
Jonas Agwu បានបញ្ជាក់អោយដឹងថា ក្នុងនោះ មនុស្ស ៣ នាក់ ត្រូវបានរួចផុតពីសេចក្តី
ស្លាប់ ក្នុងសោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍មួយនេះ។
យ៉ាងណាមិញ បើតាមប្រភពសារព័ត៌មានដដែលបន្ថែមថា ក្រោយពីមានការអន្តរាគមន៍ពី
សំណាក់មន្រ្តីជំនាញ ភ្លើងឆេះដ៏សន្ធោសន្ធៅនោះ ក៏បានរលត់ទៅវិញ ក្នុងរយៈពេលមួយ
ម៉ោងក្រោយកើតហេតុ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ thestate