ព័ត៌មានអន្តរជាតិ ៖ យុវតីដែលជាសិស្សសាលា វ័យ ១៧ ឆ្នាំ បានទទួលរងរបួសយ៉ាងធ្ងន់
ធ្ងន់ បន្ទាប់ពីរថយន្តក្រុងពីរជាន់ ដែលផ្ទុកទៅដោយសិស្សសាលា រាប់សិបនាក់ បានបើក
ទៅបុក នឹងស្ពានទាបមួយកន្លែង នេះបើយោងតាមការអោយដឹងពីគេហទំព័រសារព័ត៌មាន
បរទេស ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ។
គួរបញ្ជាក់ផងដែរថា មនុស្ស ៤០ នាក់ ដែលជាអ្នកធ្វើដំណើរលើរថយន្តក្រុងពីរជាន់មួយ
នេះ គឺមានអាយុចន្លោះពី ១៦ ទៅ ១៩ ឆ្នាំ សុទ្ធសឹងតែជាសិស្សសាលា ។ ដោយឡែក
ករណីមួយនេះ បានកើតឡើងនៅឯទីក្រុង Munich ប្រទេសអាល្លឺម៉ង់។
លើសពីនេះ បើយោងអ្នកនាំពាក្យ របស់មន្រ្តីប៉ូលីសអោយដឹងថា ភ្លាមៗនោះ ក៏មានការ
អន្តរាគមន៍ ដោយបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ នៅក្បែរនោះ។ ដោយឡែក
បើតាមការអោយដឹងពី អង្គភាពពន្លត់អគ្គីភ័យ បានអះអាងអោយដឹងថា អ្នកបើកបររថ
យន្តក្រុងមួយនេះ បានភ្លេចក្រឡេកទៅមើលផ្លាកសញ្ញាចរាចរណ៍ ដែលបញ្ជាក់អោយ
ដឹងថា ស្ពានមួយនេះ មានកំពស់ត្រឹមតែ ៣,៤ ម៉ែត្រ តែប៉ុណ្ណោះ៕