CamNews

ព័ត៌មានអន្តរជាតិ 

មានគ្នាដល់ទៅ ៦០ នាក់ ក្រុមជនរងគ្រោះ ជាស្រ្តីភេទ ទាំងអស់ បានរត់រួច ពីការចាប់ ជម្រិត

ព័ត៌មានអន្តរជាតិ ៖ ស្ត្រី និង កុមារី ជាង ៦០នាក់ ដែលត្រូវបានចាប់ជម្រិត ដោយពួកសកម្មប្រយុទ្ធ បូកូ ហារ៉ាម នៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា អស់រយៈពេលពីរសប្តាហ៍ ទៅហើយនោះបានរត់គេចចេញ មកវិញដោយសុវត្ថិភាពហើយ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ  បាន ចេញផ្សាយនៅថ្ងៃអង្គារ ទី០៨ ខែកក្កដា ឆ្នាំ ២០១៤ នេះថា ស្ត្រី និង កុមារីដែលចាប់ខ្លួនមាន    ចំនួន ៦៣នាក់ ត្រូវបានបញ្ជូន  ឲ្យត្រឡប់មកដល់គេហដ្ឋាន របស់ពួកគេ វិញ ហើយ នេះបើតាមការលើកឡើង   របស់អ្នកភូមិ នៃក្រុមនារីរងគ្រោះ លោក អាប់បាស ហ្គាវ៉ា។ ទោះបីជា បែបនេះក៏ដោយ ក្មេងស្រី   សិស្ស សាលាជាង ២០០ នាក់   ផ្សេងទៀត ដែលត្រូវបានចាប់ខ្លួនតាំង ពីខែ មេសា នោះនៅតែមិនទាន់មានដំណឹងនៅឡើយទេ។

គួរបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស ៥៦   នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាមួយរវាង កងកម្លាំង រដ្ឋាភិបាល ជាមួយនឹងក្រុមបំបែក   ខ្លួន បូកូ ហារ៉ាម ស្ថិតនៅរដ្ឋប័រណូ ភាគខាងជើង នៃប្រទេស នីហ្សេ រីយ៉ា។ ពួកឧទ្ទាម    យ៉ាងហោចណាស់ក៏ ៥០នាក់ដែរ បានស្លាប់បន្ទាប់ពី យោធាធ្វើការវាយ ប្រហារ ទៅ លើសំបុករបស់ក្រុមសកម្មប្រយុទ្ធ   ដើម្បីសងសឹកដែលពួកគេ ទាំងនេះ បានធ្វើការវាយ ប្រហារមកលើ ស្ថានីយ៍ប៉ូលិស  និង     មូលដ្ឋានយោធាក្នុងតំបន់កាលពី សប្តាហ៍មុន។ រហូតមកដល់ពេលនេះ យោធា នីហ្សេរីយ៉ា កំពុងពង្រាយកម្លាំងល្បាតពាស ពេញតំបន់កើតហេតុ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងសន្តិភាព ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឹមអេសអិន ស៊ិនហួរ និង ដើមអម្ពិល


Tags: Int news Unt news Breaking news World news Kenya World Cup Brazil Nigeria