ចិន ៖ បើតាមរបាយការណ៍ដែលបានចេញផ្សាយដោយ ភ្នាក់ងារសារព័ត៌មាន បាន
អោយដឹងថា Taobao.com គឺជាគេហទំព័រទិញឥវ៉ាន់ធំបំផុតរបស់ប្រទេសនេះ ដែលនៅ
ក្នុងនោះក៏មានលក់នូវស្រោមមុខសិប្បនិម្មិតដែលមានតម្លៃចាប់ពី $1,573 ឡើងទៅ ។
លើសពីនេះទៅទៀត បើយោងទៅតាមសម្តី របស់ឧស្សាហករម្នាក់ដែលបានផ្តល់កិច្ចសម្ភាសន៍
ដល់សារព័ត័មាន The Global Times បានអោយដឹងថា រាល់បណ្តាអតិថិជនភាគច្រើន បានបញ្ជា
ទិញនូវស្រោមមុខដែលមានលក្ខណៈទៅនឹងទម្រង់មុខរបស់ពួកគេ។
គួរបញ្ជាក់ផងដែរថា បើសិនណាមានការបញ្ជាទិញនូវស្រោមមុខណាមួយ នោះរយៈពេល 4 ថ្ងៃ
ក្រោយមក នឹងត្រូវបានបញ្ជូនទៅដល់ផ្ទះរបស់ពួកគេ។ ទន្ទឹមនឹងនេះ ក៏មានការបញ្ជាក់អះអាងពី
ម្ចាស់ហាង ដោយបានលើកឡើងថា ស្រោមមុខទាំងអស់ លក់ជូនអតិថិជន ក្នុងគោលបំណងកែ
កំសាន្តតែប៉ុណ្ណោះ ដោយឡែក ក៏មានការព្រួយបារម្ភ ទាក់ទិននឹងការប្រើប្រាស់ស្រោមមុខនេះ
ក្នុងអំពើឧក្រិដ្ឋផ្សេងៗផងដែរ។
ទន្ទឹមនឹងការលើកឡើងពីបញ្ហានេះ ក៏មានការដាស់តឿន ក៏ដូចជា ការស្នើសុំពីសំណាក់លោក
Chen Hao ដែលជានាយកចាត់ការទូទៅនៃសមាគម Chongqing Bar បានអោយដឹងថា រាល់បុ
គ្គលដែលជាអ្នកលក់ក៏ដូចជាឈ្មួញកណ្តាល គួរណា ឬក៏ត្រូវតែកត់អត្ថសញ្ញាណអ្នកទិញស្រោម
មុខយកទៅប្រើប្រាស់ ដើម្បីជៀសវាងក្នុងការទិញវា ក្នុងគោលបំណងធ្វើសកម្មភាពឧក្រិដ្ឋណា
មួយ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ globaltimes