ព័ត៌មានអន្តរជាតិ ៖ ក្រុមជនអន្តោប្រវេសន៍ខុសច្បាប់ ដែលបានជួយសង្គ្រោះ ពីទូកលិច នៅលើដែន ទឹកប្រទេស ឥណ្ឌូនេស៊ី នោះ បានផ្តល់ជាកិច្ចសម្ភាសន៍ ដល់ទំព័រ ប៊ីប៊ីស៊ី អោយដឹងថា ហោចណាស់ ជនអន្តោប្រវេសន៍ ១០០នាក់ ស្លាប់ ក្រោយពីកើតជម្លោះ សម្លាប់គ្នាឯង ព្រោះ តែអាហារបន្តិចបន្តួច ដែលនៅសល់ចុងក្រោយ បំផុត ។
ជនអន្តោប្រវេសន៍រស់រានមានជីវិត គូសបញ្ជាក់អោយដឹងថា ពីស្ថានការណ៍ គ្រោះថ្នាក់អោយដឹងថា បុរស ៣ នាក់ ជាសាក្សីរស់នោះអោយដឹងថា ក្រុម មនុស្ស បានផ្ទុះ ជម្លោះ រហូតដល់មានការចាក់ សម្លាប់ ព្បួរ ក ក៏ដូចជា បោះចូលសមុទ្រជាដើម មូលហេតុ ជម្លោះ ដណ្តើម ម្ហូបទទួលទាន ដែលនៅ សល់បន្តិចចុងក្រោយ ។
ជនអន្តោប្រវេសន៍ខុសច្បាប់ ប្រមាណ ៧០០ នាក់ មកពីប្រទស ម៊ីយ៉ាន់ម៉ា និង បង់ក្លាដែស កំពុងតែ ត្រូវបានជួយសង្គ្រោះ និងស្ថិតនៅ ក្រោមដំណើរការ ដោះស្រាយ ក្រោមដែនសមត្ថកិច្ច អាជ្ញាធរពាក់ ព័ន្ធប្រទេស ឥណ្ឌូនេស៊ី ។ របាយការណ៍ បញ្ជាក់អោយដឹងថា រាប់ពាន់នាក់ នៃជនអន្តោប្រវេសន៍ ត្រូវ បានគេបញ្ជាក់អោយដឹងថា ផ្សងគ្រោះថ្នាក់ ដោយ បានរសាត់អណ្តែត គ្មានទីសំចត នៅលើដែនទឹក នៃតំបន់អាស៊ី ភាគអាគ្នេយ៍ បន្ទាប់ ពីបណ្តាប្រទេស ទាំងនោះ បដិសេធ ក្នុងការ មិនអោយ ទូកជន អន្តោប្រវេសន៍ចូលសំចតលើទឹកដីខ្លួន ។ ជាការពិត អំណះអំណាងមួយនេះ នឹងមានការគូសបញ្ជាក់ ដល់សហគមន៍អន្តរជាតិ អោយដាក់សម្ពាធទៅលើបណ្តាប្រទេស អាស៊ាន ក្នុងគោលបំណងស្វែងរក ដំណោះស្រាយ ឆ្លើយតប ទៅនឹងវិបត្តិប្រឈមមួយនេះ ផ្ទាល់តែម្តង ។
ក្រុមជនអន្តោប្រវេសន៍អោយដឹងថា ទូករបស់ខ្លួន មានបំណងសំចត នៅក្នុងទឹកដី ប្រទេសម៉ាឡេស៊ី ប៉ុន្តែ ទូករបស់ពួកគេ ត្រូវបាន ដឹកមុខ បណ្តែត ចេញពីដែនទឹកប្រទេសនេះ ដោយ កងទ័ពជើងទឹក ម៉ាឡេស៊ី ។ សេចក្តីរាយការណ៍ បញ្ជាក់ ថា ទូករបស់ពួកគេ បានអណ្តែតរសាត់ លើផ្ទៃសមុទ្រ អស់ រយៈពេលជាង ២ ខែមកហើយ ខណៈមក ទល់ បច្ចុប្បន្នភាព ថ្ងៃសុក្រ ចុងសប្តាហ៍កន្លងទៅនេះ ត្រូវ បានអ្នកនេសាទឥណ្ឌូនេស៊ី ជួយសង្គ្រោះ ។ ក្រុមជនអន្តោប្រវេសន៍ ដែលមានឱកាស រស់រានមានជី វិត បច្ចុប្បន្នភាព កំពុងតែស្នាក់អាស្រ័យនៅនឹង ឃ្លាំង មួយកន្លែង នាមាត់សមុត្រ Langsa ភាគច្រើន នៃពួកគេ រងគ្រោះ នូវកង្វះអាហាររូបត្ថម្ភ និង កង្វះជាតិទឹកជាដើម ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី