CamNews

ជីវិត និងការងារ 

បារបម្រើសេវាកម្ម ស្រីស្អាត ផឹកស្រាបៀរនិយាយលេង មិនបំរើសិច នៅជប៉ុន

អ្នកដែលធ្លាប់ទៅលេងប្រទេសជប៉ុនប្រហែលជាធ្លាប់បានចូលទៅលេងបារស្រីស្អាតដែលត្រូវបាន
គេហៅថា kyabakura ហើយមើលទៅ ហើយប្រសិនបើអ្នកទៅលេងប្រទេសជប៉ុន ហើយមិនដែល
បានចូលបារនេះគឺមានន៏យថាលោកអ្នកមិនទាន់ដល់ជប៉ុនកប់នោះទេ។

បារ kyabakura គឺជាផ្នែកមួយនៃជីវិតរំលេចពណ៌ភ្លើងពេលយប់របស់ជប៉ុន ដែលបារនេះគឺត្រូវបាន
គេបង្កើតមកជាកន្លែងដែលចាក់ភ្លេងតិចៗ ពាក់កណ្ដាលក្លឹប ពាក់កណ្ដាលភោជនីយដ្ឋាន ដែលប្រុស
ភាគច្រើនគេបានទៅរកស្រីនិងផឹកស្រាបៀរនៅទីនោះព្រោះនៅទីនោះមានស្រីៗស្អាតៗជាច្រើន
ដែលគេបំរើសេវាកម្មផឹកស្រាបៀរជាមួយភ្ញៀវហើយអង្គុយនិយាយគ្នាលេង តែមិនលក់ខ្លួននោះទេ។

វាបានក្លាយជាបញ្ហាមួយដែលមានបារនេះនៅជប៉ុនហើយបង្កអោយមានគូស្នេហ៍ជាច្រើនបានបែក
បាក់គ្នា ជាពិសេសគឺមកពីនារីប្រច័ណ្ឌតែម្ដង។ តាមការស្រាវជ្រាវរបស់លោក Ryuen Hiramatsu 
អ្នកជំនាញចិត្តសាស្ត្របុរស និងជាសាស្រ្តាចារ្យក្នុងសាកលវិទ្យាល័យមួយផងនោះលោកបានប្រាប់
ឱ្យដឹងថា បុរសៗនៅជប៉ុន ភាគច្រើននៅលីវ គេចូលចិត្តសិច ប៉ុន្តែសម្រាប់ការផឹកស្រាបៀរហើយ
មានស្រីស្អាតអង្គុយនិយាយជាមួយ នោះគឺជារឿងមួយដែលទន់ភ្លន់ហើយធ្វើឱ្យមនុស្សប្រុសចូល
ចិត្តធ្វើវាជាងវ៉ៃសិច។

ស្របជាមួយនឹងមានកន្លែងបែបនេះផងនោះទើបបណ្ដាលឱ្យមានបុរសជាច្រើនគេបានទៅហាង
ស្រាបៀរទាំងនោះដើម្បីកំដរអារម្មណ៍នៅពេលយប់ជាជាងអង្គុយស្ដាប់សង្សាររអ៊ូនាពេយប់។ នារី
ជប៉ុនដែលជាសង្សារភាគច្រើនគឺពិតជាគួរឱ្យរំខានណាស់ ជាពិសេសគឺរឿងប្រច័ណ្ឌខុសរឿងនេះ
តែម្ដង។

ដោយសារតែជីវិតស្នេហាវាពិបាកពេកទើបបណ្ដាលឱ្យបុរសៗនាំគ្នាទៅនិយាយជាស្រីកំដរស្រា
បៀរទៅវិញ។ ណាមួយស្រីកំដរស្រាបៀរទាំងនោះម្នាក់ៗគឺសុទ្ធតែស្រស់ស្អាតអាចដូរពីមួយទៅ
មួយបានតាមចិត្ត៕

ដោយ៖ ផានិត
ប្រផពពី៖ rocketnews 


Tags: lifestyle knowledge sex