បាងកកប៉ុស្តិ៍៖ នៅថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ ២០១៣ នេះសារព័ត៌មានថៃ បានចេញផ្សាយថា មនុស្ស ២នាក់បានស្លាប់ ដោយសារ មិនអាចទ្រាំ នឹងអាកាសធាតុ ត្រជាក់ខ្លាំងបាន នៅស្រុក ថាផ្លា ខេត្ត អូតតារ៉ាឌីត ប្រទេសថៃ ដែលបានកើតឡើង នៅរយៈពេលប៉ុន្មាន ថ្ងៃមកនេះ។
មន្ត្រីក្នុងតំបន់ បានអះអាងថា អាកាសធាតុបាន ធ្លាក់ចុះមកនៅ ៩អង្សារសេ កាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ ម្សិលមិញនេះនៅ តាមតំបន់ប្រជុំភ្នំ ហើយមនុស្សស្លាប់ ទាំងពីរនាក់នោះ ត្រូវបាន អាជ្ញាធរអះអាងថា បណ្តាលមកពី អាកាសធាតុត្រជាក់ ខ្លាំងនេះតែម្តង។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋប្រមាណ ១.៣៨៥ គ្រួសារបានទទួល នូវភួយក្រាស់ៗ និង អាវរងារ ពីអាជ្ញាធរខេត្តនានា ដែលកំពុងទទួលរង នូវអាកាសធាតុត្រជាក់ខ្លាំង ជាពិសេសគឺខេត្ត អ៊ូតតារ៉ាឌីត ដែលមានមនុស្សស្លាប់ ពីរនាក់ខាងលើនេះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល