សហស្ថាបនិក និងជាអគ្គនាយករបស់ Facebook លោក Mark Zuckerberg ទើបបានប្រកាសថា
ក្រុមហ៊ុនរបស់លោកនឹងលក់ ៤១,៣៥ លានភាគហ៊ុន តម្លៃ ៣,៩ពាន់លានដុល្លារ ដើម្បីយកប្រាក់
មកបង់ពន្ធជូនរដ្ឋ។
គេហទំព័រ Bloomberg ចេញផ្សាយថា សមាជិកផ្សេងម្នាក់ទៀតនៃក្រុមប្រឹក្សាភិបាល គឺ Marc
Andreessen ក៏នឹងលក់ ១,៦លានភាគហ៊ុន ខណៈដែល Facebook ខ្លួនឯង ក៏នឹងបញ្ចេញលក់
ភាគហ៊ុនក្នុងទីផ្សារប្រមាណជា ២៧លានភាគហ៊ុនផងដែរ។
Mark Zuckerberg អគ្គនាយករបស់ Facebook (រូប ៖ Bloomberg)
Todd Lowenstein អគ្គនាយកគ្រប់គ្រងផ្នែកវិនិយោគរបស់ Highmark Capital យល់ថា ៖ “ក្រុមអ្នក
ដឹកនាំ និងសមាជិកនៃក្រុមប្រឹក្សាភិបាល លក់ភាគហ៊ុនចេញច្រើនបែបនេះ គឺមិនមែនជាសញ្ញាល្អ
នោះទេ។ ប៉ុន្ដែ Facebook ត្រូវបានដាក់បញ្ចូលទៅក្នុងកម្រិតសន្ទស្សន៍ S&P 500 (ឬ Standard &
Poor 500 គឺជារង្វាស់មួយសម្រាប់ស្ទង់កម្រិតចំណេញ ឬខាតរបស់ក្រុមហ៊ុនធំៗទាំង ៥០០ នៅក្នុង
ផ្សារហ៊ុនអាមេរិក)។ ដូច្នេះ តម្រូវការរបស់វិនិយោគិននឹងមានច្រើន ហើយភាគហ៊ុនរបស់ពួកគេ ក៏
នឹងអាចលក់ចេញបានច្រើន។”
Facebook ឱ្យដឹងថា ក្រុមហ៊ុននឹងប្រើប្រាស់ប្រាក់ដែលប្រមូលបានដោយការលក់ភាគហ៊ុន ដើម្បី
ធ្វើជាទុន និងចំណាយទៅលើខ្ទង់ផ្សេងៗរបស់ក្រុមហ៊ុន។ ក្នុងនោះ Zuckerberg នឹងប្រើប្រាស់ខ្ទង់
ប្រាក់ដ៏ធំមួយ ដើម្បីបង់ពន្ធជូនរដ្ឋ នៅពេលគាត់អនុវត្តសិទ្ធិទិញយក ៦០លានភាគហ៊ុន នាពេល
ខាងមុខ។
នៅក្នុងសេចក្ដីប្រកាសមួយ Facebook ឱ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុនមិនទាន់មានគម្រោងច្បាស់
លាស់ ក្នុងការចំណាយប្រាក់ដែលប្រមូលបាន។ ខ្ទង់ប្រាក់នេះអាចនឹងត្រូវបានយកទៅទិញទ្រព្យ
បច្ចេកវិទ្យា ឬសេវាកម្មចាំបាច់ដើម្បីបម្រើដល់អាជីវកម្ម។ Facebook ក៏បានបង្ហើបដែរថា ក្នុងឆ្នាំនេះ
តម្លៃភាគហ៊ុនរបស់ខ្លួន បានកើនឡើងជាងទ្វេដង គឺឡើងដល់ ៥៥ដុល្លារក្នុងមួយភាគហ៊ុន។
កាលពីថ្ងៃទី ២៣ធ្នូ តម្លៃភាគហ៊ុនរបស់ Facebook បានកើនដល់ ៥៧,៧៧ដុល្លារ/ហ៊ុន
យោងតាមការប្រកាសរបស់ Facebook ចំនួនមូលបត្រដែល Zuckerberg បញ្ចេញលក់ គឺប្រមាណ
ជា ១១% នៃភាគហ៊ុនរបស់គាត់នៅក្នុងក្រុមហ៊ុន។ មកដល់ពេលនេះ មហាសេដ្ឋីវ័យក្មេងរូបនេះ បាន
លក់ភាគហ៊ុនរបស់ខ្លួន ចំនួន ២០% ។ ចំណែក Andreessen លើកនេះ បានលក់ចេញ ៣៥% នៃ
ចំនួនភាគហ៊ុនដែលគាត់កាន់កាប់។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
កូរ៉េខាងជើង ៖ មិនច្រៀងសរសើរ មេដឹកនាំ នឹងត្រូវស្លាប់!
មហាសេដ្ឋី Warren Buffett រកបាន ៣៧លានដុល្លារ រៀងរាល់ថ្ងៃ ក្នុងឆ្នាំនេះ
រកបានរាប់សិបលានដុល្លារ ដោយគ្រាន់តែ លក់ឆ្នាំងសាកថ្ម
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Bloomberg