CamNews

តារា 

ពាក្យចចាមអារ៉ាមដែលសាហាវបំផុតនៅក្នុងពិភពសិល្បះរបស់អាស៊ី ភាគ ១

នៅក្នុងជីវិតរបស់អ្នកសិល្បតែងតែជួបជាមួយនឹងបញ្ហាដែលធ្វើអោយមានភាពល្អក់កករ
ក្នុងកិច្ចការហើយបញ្ហាខ្លះសឹងតែធ្វើអោយពួកគេបោះបង់ចោលសិល្បះ ។ ខាងក្រោម
នេះជាពាក្យចចាមអារ៉ាមដែលគួរអោយរបស់អ្នកសិល្បះនៅអាស៊ី ៖

-លេចលឺថា Song Hye Kyo ជ្រុលជ្រួសជាមួយ Rain : គេនិយាយថាដោយសារតែ Song
Hye Kyo នឹង Rain សំដែងជាមួយគ្នាក្នុងរឿង Full House ទើបធ្វើអោយពួកគេស្រឡាញ់
គ្នាហើយរហូតដល់ជ្រុលជ្រួសជាមួយគ្នា ។ ក្រោយមក Song Hye Kyo បានចេញមកបក
ស្រាយថាវាមិនមែនជាការពិតទេ វាពិតជាពាក្យចចាមអារ៉ាមដ៏អាក្រក់បំផុតដើម្បីបង្ខូចឈ្មោះ
ពួកគេទាំង ២ មិនបានធ្វើអ្វីនោះទេហើយ ពួកគេគ្រាន់តែជាមិត្តភក្តិប៉ុណោះ ។



-ក្រុមចំរៀង T-ara លេបថ្នាំពន្យាកំណើតក្នុងកំឡុងពេលនៅចិន : គេហទំព័រធំនឹងតូចចំនួន
៤០ទំព័រ រួមមាន QQ, Sohu, Yahoo, Xinhua, Ifeng ជាដើមបានចុះផ្សាយថាក្រុម T-ara
បានប្រើប្រាស់ថ្នាំពន្យាកំណើតកំឡុងពេលពួកគេនៅចិន។ ក្រោយមកដោយសារតែកាន់
ខ្លាំងឡើងទើបអ្នកគាំទ្រនៅចិនបានចេញមុខមកនិយាយថា ថាំ្ននោះគឺជាថ្នាំឈឺក្បាលតែ
ប៉ុណោះ ។



-តារាស្រី Zhang Yiqi ស្លាប់ : តារាសំដែងស្រីរបស់ចិន Zhang Yiqi ពិតជាមិនសប្បាយចិត្ត
ទេព្រោះពាក្យចចាមអារ៉ាមនេះធ្វើអោយនាងតែងតែភ្ញាក់ឡើងចំពាក់កណ្តាលយប់ជាញឹក
ញាប់ដោយសារតែរឿងនេះ ។ ពាក្យចចាអារ៉ាមនេះបានកើតឡើងដោយសារគេប្រទះ
ឃើញរូបថតនាងនៅតំបន់មួយក្នុង Chengdu ជាមួយនឹងជើងធូបព្រមទាំងសំបុត្រមួយច្បាប់
ផងដែរ ។



-តារាចំរៀងដ៏គួរអោយស្រឡាញ់ Rainie Yang លោតសំលាប់ខ្លួន : អ្នកនៅហុងកុងបាន
និយាយតគ្នាថា Rainie Yang បានលោតសំលាប់ខ្លួនពីជាន់លើបង្អស់នៃសណ្ឋាគារ Oriental
នៅម៉ោង ១១ យប់ ។  តែតាមពិតនាងកំពុងតែរវល់ថតផ្សាយពាណិជ្ចកម្មនៅតំបន់ផ្សេងសោះ៕


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: asian showbiz scary rumors