CamNews

ព័ត៌មានអន្តរជាតិ 

អង្គការសហប្រជាជាតិ ៖ ទឹកដី តំបន់អាស៊ីភាគអាគ្នេយ៍ ជាតំបន់ក្តៅ មានការវាយ ប្រហារ ពីចោរសមុទ្រ ច្រើនបំផុត

ព័ត៌មានអន្តរជាតិ ៖ ថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ អង្គការសហប្រជាជាតិ បានគូសបញ្ជាក់អោយដឹង តំបន់អាស៊ី ភាគអាគ្នេយ៍ គឺជាចំនុចក្តៅ ប្រឈមខ្លាំងបំផុត របស់ពិភពលោក ក្នុងការវាយប្រហារ ពី សំណាក់ក្រុមចោរសមុទ្រ នេះបើយោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌​មានបរទេស សឹង្ហបុរី Channelnewsasia ។ 

របាយការណ៍ ពីវិទ្យាស្ថាន ស្រាវជ្រាវ និង ហ្វឹកហ្វើន   របស់អង្គការសហប្រជាជាតិ United Nations Institute for Training and Research (UNITAR)  បញ្ជាក់បានអោយដឹងថា កាលពីឆ្នាំកន្លងទៅនេះ ទូក ២៨ គ្រឿង ត្រូវបានវាយប្រហារ នៅឯភាគខាងលិច ឈូងសមុទ្រប្រទេសឥណ្ឌា ។

បើធៀបទៅនឹងខែ មករា ឆ្នាំ ២០១១ នៅឯប្រទេស ស៊ូម៉ាលី   ឯណោះវិញ មានការវាយប្រហារពីសំ ណាក់ក្រុមចោរសមុទ្រ ជាច្រើនលើកច្រើនសា ពោល បានចាប់មនុស្ស ដល់ទៅ ៧៣៦ នាក់ធ្វើជា ចំណាប់ខ្មាំង ក្រោយវាយប្រហារ ទូក ៣២ គ្រឿង ទាំងនៅតំបន់ដីគោក និងដែនវិសាលភាពសមុទ្រ

យ៉ាងណាមិញ បើ តាម     ការអោយដឹងពី ការិយាល័យសមុទ្រ អន្តរជាតិ កាលពី អំឡុងខែមុន នេះ បញ្ជាក់អោយដឹងថា ក្នុងអំឡុងខែ មករា មីនា    មានការវាយ ប្រហារ ក៏ដូចជា ប៉ុនប៉ង វាយប្រហារ ដល់ទៅ ២៣ លើកឯណោះ ពី សំណាក់ក្រុមចោរសមុទ្រ ភាគច្រើននៅលើ ដែនវិសាលភាព សាគរ ប្រទេសម៉ាឡេស៊ី ។

ចំនួននៃការវាយប្រហារ មិនមានសញ្ញាណ    ណាមួយ បញ្ជាក់ថា បានធ្លាក់ចុះនោះទេ ។ គួររំឭកថា ការវាយប្រហារ នៅលើផ្ទៃសាគរ មានការកើនឡើង គួរអោយកត់សម្គាល់ ខណៈការវាយប្រហារនៅ ឯតំបន់កំពង់ផែ មានការធ្លាក់ចុះបន្តិចបន្តួច នេះ​បើតាមការអះអាង ពី UNITAR ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia


Tags: Asian Asean UN Int news Unt news Breaking news Asia