តើជើងរបស់អ្នកឈឺចាប់ ហើម ថ្លោះ ដោយសារតែ អ្នកឈរយូរពេក លេងទាត់បាល រត់ហាត់
កីឡា មែនដែរ ឬទេ? តើអ្នកមានវិធីណា ដើម្បីព្យាបាលជើងរបស់អ្នក ហើម ថ្លោះបែបនេះ?
មានវិធីជាច្រើន អាចព្យាបាលជើងរបស់អ្នកឱ្យជាសះស្បើយដូចធម្មតាវិញ តាមរយៈការលេប
ថ្នាំ និង វិធីព្យាបាលតាមបែបវិទ្យាសាស្រ្តផ្សេងៗ ទៀត។
ប៉ុន្តែថ្ងៃនេះ យើងសូមណែនាំ អ្នកឱ្យសាកល្បងព្យាបាលជើង ឈឺចាប់ ហើម ថ្លោះ ដោយវិធី
ធម្មជាតិងាយៗ ដែលមានប្រសិទ្ធិភាពខ្ពស់ក្នុងការព្យាបាលជើងហើម ថ្លោះ ឱ្យជាសះស្បើយ
បានឆាប់រហ័ស។
វិធីទី១៖ សូមយកទឹកក្តៅ ឬទឹកត្រជាក់ ចាក់ចូលក្នុងធុងមួយ បន្ទាប់មក ដាក់ជើងរបស់អ្នក
ត្រាំក្នុងទឹកក្តៅឧណ្ឌៗ រយៈពេល ៣នាទី រួច ដាក់ជើងរបស់អ្នក ដាក់ត្រាំក្នុងទឹកត្រជាក់ខ្លាំង
រយៈពេលពី ១០វិនាទី រហូតដល់ ១នាទី ជាការស្រេច។
វិធីមួយទៀត៖ សូមយកទឹកកកដុំ រុំជាមួយនឹងក្រណាត់ បន្ទាប់មក ដាំស្អំ នៅលើជើងរបស់
អ្នក ជាការស្រេច៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies