ស្បែកម៉ដ្ឋ ទន់ស ភ្លឺរលោង មានសំណើម គឺជាបំណងប្រាថ្នារបស់ស្រ្តីគ្រប់ ព្រោះថា ស្បែកគឺជា
ផ្នែកមួយដ៏សំខាន់ នៃសម្រស់របស់ស្រី្ត និងភាពទាក់ទាញ។ ជាពិសេស អាចទទួលបានការ
ចាប់អារម្មណ៍ពីមនុស្សនៅជុំវិញខ្លួន និងមនុស្សជាទីស្រលាញ់។ តែប្រសិនបើ ស្បែករបស់អ្នក
ស្ងួត គ្មានសំណើច នឹងធ្វើឱ្យសម្រស់ស្បែកដ៏ស្រស់សោភារបស់អ្នក បាត់បង់ទៅតាមជាមិន
ខាននោះទេ។ តើមិត្តស្រ្តីទាំង មានវិធីណា ដើម្បីព្យាបាលស្បែកស្ងួតឱ្យមានសំណើចឡើងវិញ
បានរហ័ស?
ខាងក្រោមនេះ យើងសូមណែនាំមិត្តស្រី្តទាំងអស់ ឱ្យសាកល្បងនូវរូបមន្តធម្មជាតិងាយៗ មួយ
ចំនួន អាចព្យាបាលស្បែកស្ងួត ឱ្យស្បែកសម៉ដ្ឋ ភ្លឺរលោង និងមានសំណើមឡើងវិញ ក្នុងរយៈ
ដ៏ខ្លី។
វិធីទី១៖ សូមផ្លែចេកទុំ ២ផ្លែ បំបែកឬ កិនឱ្យម៉ដ្ឋ លាយជាមួយនឹងទឹកឃ្មុំ ២ស្លាបព្រាបាយ កូរ
ចូលគ្នាឱ្យសព្វ លាបនៅលើស្បែក ដែលស្ងួតនោះ ទុករយៈពេល ២០នាទី បន្ទាប់មកលាង
សម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ ចេញជាការស្រេច។
វិធីទី២៖ សូមយកម្ស៉ៅ barley flour ២ស្លាបព្រាបាយ លាយជាមួយនឹង ម្ស៉ៅរមៀត ១ស្លាបព្រា
កាហ្វេ ប្រេង mustard ១ស្លាបព្រាកាហ្វេ និងថែមទឹកបន្តិច កូរចូលគ្នាឱ្យសព្វ រួចលាបនៅលើ
ស្បែក ទុករយៈពេល ១០នាទី រួចងូតទឹកលាងសម្អាតចេញជាមួយនឹងទឹកក្តៅឧណ្ឌៗ។
វិធីទី៣៖ សូមយកស៊ុតផ្នែកពណ៌លឿង មួយគ្រាប់ ក្រឡុកវាឱ្យសព្វ រួចលាបនៅលើស្បែក ទុក
រយៈពេល ២០នាទី មុនពេលងូតទឹក ជាការស្រេច៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda