ព័ត៌មានអន្តរជាតិ ៖ គួរបញ្ជាក់ ក្នុងរយៈពេល ប្រមាណសប្តាហ៍ចុងក្រោយនេះ ពិភពលោក ពិតជាមាន ការចាប់អារម្មណ៍ជាខ្លាំង ទៅនឹង កម្មវិធីប្រកួតបាល់ទាត់ លំដាប់ថ្នាក់ ពិភពលោក FIFA Word Cup ២០១៤ នៅឯ ប្រទេសប្រេស៊ីល ។ យ៉ាងណាមិញ តើលោកអ្នក ធ្លាប់បានដឹងឮដែរឬទេ អ្វីដែលជាវិបត្តិ កើតមានឡើងជាបន្តបន្ទាប់ នៅពីក្រោយ ការប្រកួតមួយនេះ ? នោះគឺ ការផ្ទុះការតវ៉ា ពី សំណាក់ក្រុម បាតុករ ប្រឆាំងទៅនឹង កម្មវិធីប្រកួតបាល់ទាត់មួយនេះ ខណៈពួកគេ មានតម្រូវការ អោយរដ្ឋាភិបាល គិតគូរសាឡើងវិញ ស្តីពីប្រាក់បៀរវត្ស និង សេវាសាធារណៈ ក្រោយពី រដ្ឋាភិបាល ប្រទេសនេះ បាន ចំណាយកញ្ជប់ថវិការ ដ៏ច្រើនលស់លប់ ក្នុងការរៀបចំ កម្មវិធីប្រកួតបាល់ទាត់ ដ៏អស្ចារ្យ ឆ្នាំនេះ ។
យ៉ាងណាមិញ ជាមួយនឹងព័ត៌មានចុងក្រោយបំផុត ពីទំព័រសារព័ត៌មានរដ្ឋចិន ស៊ិន ហួរ ដែលទើបតែ បានចេញផ្សាយ កាលពីប៉ុន្មានម៉ោង មុននេះ អោយដឹងថា កាលពី ថ្ងៃ ម្សិលមិញ ថ្ងៃទី ៦ កក្កដា ឆ្នាំ ២០១៤ នៅឯឆ្នេរខ្សាច់ Copacabana នាទីក្រុង Rio de Janeiro ប្រទេស ប្រេស៊ីល គេឃើញមាន ១២ ម៉ានីកាំង បានលេចវត្តមានឡើង អមជាមួយនឹង កន្សែងបិទភ្នែក ជាសារ ធ្វើការតវ៉ាប្រឆាំងទៅនឹងការ ចំណាយកញ្ជប់ថវិកា ថ្លៃដើម ហួរប្រមាណក្នុងការរៀបចំ កម្មវិធី FIFA World Cup Brazil 2014ជាជាង ការយកចិត្តទុកដាក់ទៅលើ សេវាសាធារណៈ ពីសំណាក់រដ្ឋាភិបាល ។
បន្ថែមពីលើនេះ បើយោងតាមទីភ្នាក់ងារ សារព័ត៌មានក្នុងស្រុក បញ្ជាក់ អោយដឹងថា ១២ ម៉ានីកាំង ដែលត្រូវបានគេដាក់តាំងបញ្ឈរឡើងនេះ ជាសារ ការតវ៉ា និងតំណាងអោយ ទីក្រុងទាំង ១២ របស់ប្រ ទេសក្នុងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួត ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ