CamNews

យល់ដឹង 

រូបមន្តទេវតា ព្យាបាលបបូរមាត់ខ្មៅ ឱ្យប្រែទៅជាពណ៌ផ្កាឈូក ដោយធម្មជាតិ

មន្តស្នេហ៍របស់ស្រី្ត មិនសំដៅទៅលើតែ រូបសម្រស់ស្រស់សោភា ស្បែកសខ្ចី និងមានរាងស្អាត តែប៉ុណ្ណោះទេ។ អ្វីដែលសំខាន់នោះ   គឺភាពស៊ិចស៊ី  នៃបបូរមាត់របស់សុភាពនារី  មានឥទ្ធិពល និងភាពទាក់ទាញបំផុត សម្រាប់បុរសៗ ប៉ុន្តែ ប្រសិនបើបបូរមាត់របស់អ្នកខ្មៅ គ្មានពន្លឺនឹងធ្វើឱ្យ ភាពស៊ិចស៊ីរបស់អ្នកបាត់បង់ផងដែរ។ 

ដូច្នេះ ថ្ងៃនេះយើងសូមណែនាំជូនសុភាពនារីទាំងអស់ នូវវិធីងាយៗ មួយចំនួន អាចជួយឱ្យបបូរ មាត់ខ្មៅ ប្រែទៅជាពណ៌ផ្កាឈូក ភ្លឺរលោង បង្កប់ដោយមន្តស្នេហ៍។

វិធីទី១៖ សូមយកទឹកឃ្មុំសុទ្ធ លាបនៅលើបបូរមាត់របស់អ្នក ទុករយៈពេល ១យប់ រហូតដល់វា ស្ងួត កុំលាងសម្អាតទឹកចេញ។ សូមព្យាយាមធ្វើតាមវិធីនេះ ជារៀងរាល់ថ្ងៃ នឹងជួយឱ្យបបូរមាត់ របស់អ្នកប្រែពណ៌ទៅជាផ្កាឈូក ភ្លឺរលោង បានយ៉ាងមានប្រសិទ្ធិភាព។

វិធីទី២៖ សូមយកទឹកក្រូចឆ្មារស្រស់ៗ លាបនៅលើបបូរមាត់ថ្នមៗ នៅពេលយប់ដោយម៉ាស្សា ថ្នមៗ នៅចូលគេង ជាការស្រេច។

វិធីទី៣៖ សូមយកផ្លែស្តូប័ររី កិនឬក្រឡុកឱ្យម៉ដ្ឋយកទឹករបស់វា ២ស្លាបព្រាបាយ លាយជាមួយ​ នឹងចាហួយ petroleum (petroleum jelly) ២ស្លាបព្រាបាយកូរចូលគ្នាឱ្យសព្វ បន្ទាប់មកលាបនៅ បបូរមាត់របស់អ្នក ជារៀងរាល់ថ្ងៃជាការស្រេច។
បញ្ជាក់៖ ចាហួយ petroleum (petroleum jelly) អាចរកទិញបាននៅតាមផ្សារទំនើប៕
 

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ hirabeautytips 


Tags: knowledge dark lips