CamNews

ព័ត៌មានអន្តរជាតិ 

ធ្លាក់យន្តហោះ សម្លាប់មនុស្ស ៥ នាក់ នៅអាហ្វហា្គនីស្ថាន មិនមែនជាការ វាយប្រហារ

ព័ត៌មានអន្តរជាតិ ៖ សមាជិកកងកម្លាំង ៥ រូបត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់
ជីវិត បន្ទាប់ពីមានឧបទ្ទេវហេតុធ្លាក់យន្តហោះមួយគ្រឿង  ភាគខាងត្បូង  ប្រទេសអាហ្វហា្គនី
ស្ថាន    នេះបើតាមការអោយដឹងពីជំនួយការសន្តិសុខអន្តរជាតិរបស់អង្គការណាតូ  ក៏ដូចជា
សេចក្តីរាយកាណ៍របស់គេហទំព័រសារព័ត៌មានបរទេស  CNN  ដែលទើបតែបានចេញផ្សាយ
នាវេលាប៉ុន្មានម៉ោងមុននេះ ។

លើសពីនេះទៅទៀត  ប្រភពសារព័ត៌មានដដែលបន្ថែមថា   ករណីគ្រោះថ្នាក់ធ្លាក់យន្តហោះ
ខាងលើនេះ   បានកើតឡើងកាលពីថ្ងៃច័ន្ទកន្លងទៅ  ស្របពេលដែលមានឧបទ្ទេវហេតុមួយ
នេះ   គេពុំឃើញមានការសកម្មភាពវាយប្រហារណាមួយ  ពីសំណាក់ក្រុមប្រឆាំងនោះទេ ។

គួររំឭកផងដែរថា ចាប់តាំងពីដើមឆ្នាំ ២០១៣ មក សមាជិកកងកម្លាំង ១៨ រូបហើយត្រូវបាន
ស្លាប់បាត់បង់ជីវិត ដែលនៅក្នុងនោះរួមមាន កងកម្លាំងរក្សាសន្តិសុខអាមេរិកពីររូបផងដែរ។
ការវាយប្រហាររហូតដល់ថ្នាក់ស្លាប់បាត់បង់ជីវិត   ពីសំណាក់ក្រុមឧទ្ទាមត្រូវបានធ្វើឡើងជា
រឿយៗ បន្ទាប់ពីមានការទស្សនកិច្ចជាផ្លូវការរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកChuck
Hagel មកកាន់ប្រទេសនេះ  ចាប់តាំងពីលោកចូលកាន់តំណែងជាផ្លូវការ  ខណៈពេលដែល
កងកម្លាំងរក្សាសន្តិសុ  ខ បានចេញប្រតិបត្តិការរបស់ខ្លួន  ក្នុងសង្រ្គាមដ៏រាំរ៉ៃមួយនេះ  ដែល
បានចាប់ផ្តើមកើតមានឡើងចាប់តាំងពីឆ្នាំ ២០០១ មកម្ល៉េះ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ CNN


Tags: international news strange news unbelievable news pic