ញ៉ូវសេឡេន ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ របស់ទំព័រសារព័ត៌មានបរទេស
singaporeseen ដែលទើបតែបានចេញផ្សាយ កាលពីវេលាប៉ុន្មានម៉ោងមុននេះ បានគូស
បញ្ជាក់អោយដឹងថា នៅឯឆ្នេរសមុទ្រ Pukehina ប្រទេសញ៉ូវសេឡេឯណោះវិញ គ្រោងឆ្អឹង
សត្វដ៏ធំ ប្រវែងដល់ទៅ ៩ ម៉ែត្រ ត្រូវបានរកឃើញ ក្រោយពីមានព្បុះភ្លៀងដ៏ធំមួយ។
គួរបញ្ជាក់ផងដែរថា គ្រោងឆ្អឹងដ៏ធំមួយនេះ មិនទាន់មានប្រភពណាមួយបញ្ជាក់ច្បាស់ថា
វាជាពូជសត្វអ្វីនោះនៅឡើយទេ ស្របពេលដែលជាជំហានដំបូង វាត្រូវបានគេសន្មត់ថា
ជាសត្វ ដែលមានជីវិតរស់នៅតាំងពីសម័យបុរេប្រវត្តិមកម្ល៉េះ បន្ទាប់ពីវាត្រូវបានរកឃើញ
ដោយក្រុមអ្នកជិះកង់ តាមបណ្តោយឆ្នេរ Pukehina ។
លើសពីនេះ បើយោងតាមសម្តីជំនាញខាងជីវចម្រុះសមុទ្រ លោក Anton van Helden
បានបញ្ជាក់ថា គ្រោងឆ្អឹងសត្វដ៏ធំមួយប្រភេទនេះ វាអាចជាគ្រោងឆ្អឹងសត្វត្រីបាឡែន
មួយប្រភេទ ឈ្មោះ Orca បន្ទាប់ពីមានការវិភាគទៅលើព្រុយដែលនៅសេសសល់៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ singaporeseen