សៀមរាប ៖ លោកគ្រូពេទ្យវ៉ាន់ ស៊ុន កើតក្នុងជីវភាពអន់ក្រ ប៉ុន្តែជាបុគ្គលតស៊ូ និងស្រលាញ់រៀនសូត្រ។ លោកសិក្សានៅវិទ្យាល័យ ហ៊ុន សែន សៀមរាប។ អំឡុងពេលសិក្សា លោកជាសិស្សឆ្នើម និងទទួលបានការស្រលាញ់រាប់អាន ពីបណ្តារមិត្តភក្តិជាច្រើនផងដែរ ។
បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យហ៊ុនសែន សៀមរាប លោកបានបន្តការសិក្សាផ្នែកបរិញ្ញាបត្រ័នៅ សាកលវិទ្យាល័យពុទ្ធិសាស្ត្រផ្នែក គិលានុបដ្ឋាយិកា។ លោក បានបញ្ចប់ផ្នែកបរិញ្ញាបត្រ័ផ្នែកគិលានុបដ្ឋាយិកា នៅខែមេសា ឆ្នាំ២០១៧នេះឯង ។
លោកគ្រូពេទ្យវ៉ាន់ ស៊ុន បានចូលរួមក្នុងកម្មវិធីទទួលសញ្ញាបត្រ័ផ្សេងៗ ព្រមទាំងទង្វើរសង្គមមួយចំនួនផងដែរ ។
ជាអកុសលចំពោះមនុស្សដែលមានសមត្ថភាពដូចលោកដែលត្រូវជួបរឿងប្តឹងផ្តល់ដល់ការជាប់ទោសដល់ទៅ៣ឆ្នាំ ទៅ៦ឆ្នាំបែបនេះ។
ប្រសិនបើមានការសុើបអង្កេតច្បាស់លាស់ជាងនេះ ឬនាងក្រមុំរូបស្រស់ចូលទៅបំភ្លឺតាមការកោះហៅរបស់តុលាការ មតិភាគច្រើនរបស់ប្រជាពលរដ្ឋខ្មែរ ជឿថា លោកនឹងមិនត្រូវមានទោសអ្វីដូចការដែលនាងក្រមុំសៀវ ហ្គិចបានចោទប្រកាន់នោះទេ ៕