CamNews

យល់ដឹង 

វិធីងាយៗ ព្យាបាលជំងឺដំបៅ ឱ្យជាសះស្បើយ បានឆាប់រហ័ស

ជំងឺដំបៅមាត់គឺជាប្រភេទជំងឺម្យ៉ាង មានរោគសញ្ញាជាដំបៅតូចៗ ដែលកើតមាននៅក្នុងមាត់ បបូរ
មាត់ ថ្ពាល់ បំពង់ក និងនៅលើអណ្តែតរបស់អ្នក។ តើលោកអ្នកមានវិធីព្យាបាលជំងឺដំបៅមាត់ដែរ
ឬទេ?

ខាងក្រោមនេះ គឺជាវិធីព្យាបាលជំងឺដំបៅមាត់ ឱ្យជាសះស្បើយ ដោយវិធីធម្មជាតិងាយៗ។

វិធីទី១៖ សូមយកម្ស៉ៅរមៀតម៉ដ្ឋ ១ភាគ៤  នៃស្លាបព្រាកាហ្វេ  លាយជាមួយនឹងទឹកឃ្មុំ ១ស្លាបព្រា
កាហ្វេ កូរចូលគ្នាឱ្យសព្វ បន្ទាប់មកលាបនៅលើដំបៅទុករយៈពេល ១៥ ទៅ២០នាទីជាការសេ្រច។

មួយវិញទៀត អ្នកក៏អាចប្រើប្រាស់ទឹក ១ស្លាបព្រាកាហ្វេ លាបនៅជុំវិញកន្លែងមានដំបៅនោះដើម្បី
បំបាត់ការហើម និង ឈឺចាប់។

វិធីទី២៖ សូមយកទឹកជ័រប្រទាលកន្ទុយក្រពើលាបដោយផ្ទាល់នៅលើមាត់កន្លែងមានដំបៅ។ សូម
ព្យាបាលតាមវិធីនេះ ឱ្យបានរយៈពេល ៣ទៅ៤ថ្ងៃ ដំបៅក្នុងមាត់របស់អ្នកនឹងបានជាសះស្បើយ។

វិធីផ្សេងទៀត អ្នកអាចលាងសំអាតមាត់របស់អ្នកជាមួយនឹងទឹកជ័រប្រទាលកន្ទុយក្រពើ ឱ្យបាន ៣
ទៅ ៤ដង ក្នុង​ ១ថ្ងៃ ជាការសេ្រច៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies


Tags: Knowledge Home Remedies for Canker Sores