CamNews

ព័ត៌មានអន្តរជាតិ 

ពុលថ្នាំ ស្លាប់ទណ្ឌិតយ៉ាងហោច ១៧ នាក់ ពីក្នុង ពន្ធនាគារ

ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ ទណ្ឌិតជនជាតិវេណេស៊ុយអេឡា ១៧ នាក់ ដែល  ផ្ទុះការតវ៉ាបង្អត់ អាហារពាក់ព័ន្ធទៅនឹង លក្ខខ័ណ្ឌរស់នៅក្នុងពន្ធនាគារនោះ បានស្លាប់បាត់បង់ជីវិតអំឡុងថ្ងៃពុធម្សិល មិញនេះ ដោយសារតែពុលថ្នាំ នេះបើយោងការដកស្រង់អត្ថបទផ្សាយ ពីទំព័រ អាស៊ីវ័ន ។

ទីភ្នាក់ងារសារព័ត៌មាន AFP បន្តអោយដឹងថា ទណ្ឌិតជាច្រើនមកពីមជ្ឈមណ្ឌលកែប្រែ David Viloria Correction Center ត្រូវបានគេស្គាល់ថា ជាពន្ធនាគារ Uribana  មានទីតាំងស្ថិត    នៅក្នុងរដ្ឋ Lara ប្រ ទេសវេណេស៊ុយអេឡានោះ ពួកគេបាននាំគ្នាធ្វើការតវ៉ា ចាប់តាំងពីថ្ងៃអង្គារមក  ទៅលើអ្វីដែលពួកគេ បានហៅថា ជាការព្យាបាល និងការរំលោភសិទ្ធមនុស្ស ពីសំណាក់ក្រុម  មន្រ្តី ពន្ធនាគារ អមនុស្សធម៌ ។


ដោយឡែក​ ប្រភពពីឆ្មាំគុកអោយដឹងថា ទណ្ឌិតដែលបានស្លាប់បាត់បង់ជីវិត ទាំងនេះ គឺបណ្តាលមក ពីករណីពុលថ្នាំ/ឪសថ ក្រោយពីគេបានទទួលទាន ។  យ៉ាង  ណាមិញ ដំណើរដើមទង ថាតើ ទណ្ឌិត ទាំងអស់នេះ អាចជាវថ្នាំក្នុងបរិមាណតិច ឬច្រើន ដោយរបៀបណានោះពុំទាន់បានដឹងជាក់ច្បាស់នៅ ឡើយទេ ។

អង្គការមិនមែនរដ្ឋាភិបាល ឃ្លាំមើលសិទ្ធទណ្ឌិតនៅក្នុងប្រទេស វេណេស៊ុយអេឡា Venezuelan Pri - sons Watch គូសបញ្ជាក់អោយដឹងថា មាន  ករណីស្លាប់ទណ្ឌិត ១៧ នាក់   នៅក្នុងពន្ធនាគារខាងលើ ក្នុងរដ្ឋ Lara ស្របពេលដែល ទណ្ឌិត ៤ នាក់ផ្សេង ទៀត​បានស្លាប់នៅឯសម្បទា កែប្រែ នារដ្ឋ Mara- cay ដូចគ្នាដែរ ។ បន្ថែមពីលើនេះ សេចក្តីថ្លែងការណ៍រដ្ឋមន្រ្តី ពន្ធនាគារ លោកស្រី Iris Varela នៅលើ ទំព័រទ្វីតធើអោយដឹងថា ករណីលើកនេះ​ គឺជាប់ពាក់ព័ន្ធ   ជាមួយ  នឹងការទទួលទានថ្នាំ មិនបានត្រឹម ត្រូវពីសំណាក់ ក្រុមទណ្ឌិតនៅក្នុងពន្ធនាគារ រដ្ឋ Lara ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: Int news Breaking news World news Unt news Hot news Venezuela