រថយន្ដកាណូតនេះ គឺជាការច្នៃប្រឌិតរបស់បុរសជនជាតិចិនម្នាក់ ដែលធ្លាប់បានរៀនត្រឹមថ្នាក់
បឋមសិក្សា។
លោក Liu Xinhua អាយុ ៦៣ឆ្នាំ រស់នៅក្នុងទីរួមស្រុកមួយក្នុងខេត្ត Shandong ប្រទេសចិន គឺជា
អ្នកបង្កើតរថយន្ដកាណូត នេះ។ ដោយសារតែការសិក្សាមិនបានខ្ពស់ ដូច្នេះការអានសៀវភៅ ក៏
មានការលំបាក ប៉ុន្ដែ វាមិនអាចរារាំងក្ដីស្រមៃរបស់គាត់នោះដែរ។
លោក Liu Xinhua បានចំណាយពេល ១៤ឆ្នាំ ក្នុងការច្នៃរថយន្ដកាណូតនេះ ហើយគាត់ក៏មិនទាន់
បានដាក់ឈ្មោះអោយរថយន្ដនេះ គ្រាន់តែហៅវាថា រថយន្ដកាណូត។ លោក បានចំណាយពេល
២ឆ្នាំការធ្វើរាងរថយន្ដនេះ។ បច្ចុប្បន្ន នៅពេលធ្វើបានសម្រេច លោកក៏បានដាក់ពាក្យស្នើសុំលិខិត
បញ្ជាក់ពីកម្មសិទ្ធិបញ្ញា ប៉ុន្ដែមិនទាន់ត្រូវបានទទួលស្គាល់នៅឡើយ។
លោក Liu Xinhua អោយដឹងថា គំនិតនៃការកែឆ្នៃនេះ ត្រូវបានលោក នឹកឃើញ បន្ទាប់ពីគ្រោះទឹក
ជំនន់បានកើតឡើង កាលពីឆ្នាំ ១៩៩៨។ ចំណែកប្រាក់ដែលគាត់បានចំណាយក្នុងការកែច្នៃរថយន្ដ
កាណូតនេះ គឺប្រមាណជា ១០,០០០ដុល្លារ ហើយពេលនេះ គាត់សង្ឃឹមថា នឹងទទួលបានប្រាក់
វិនិយោគ ១០០.០០០ដុល្លារ ដើម្បីផលិតរថយន្ដកាណូតនេះ។
រថយន្ដកាណូតនេះ អាចធ្វើដំណើរបាន ៣០គម/ម៉ោង នៅពេលបើកបរលើផ្ទៃទឹក និង ៦០គម/ម៉ោង
សម្រាប់ការបើកបរលើគោក។ លោក Liu Xinhua ក៏បានថ្លែងថា គាត់នឹងនាំយករថយន្ដកាណូតនេះ
ទៅចូលរួមក្នុងពិព័រណ៌ពាណិជ្ជកម្ម នៅខេត្ត Shandong ក្នុងរដូវក្ដៅឆ្នាំនេះ ដើម្បីទាក់ទាញចំណាប់
អារម្មណ៍របស់អ្នកវិនិយោគ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT