ព័ត៌មានអន្តរជាតិ ៖ មនុស្សយ៉ាងហោចណាស់ ៤០នាក់ ត្រូវបានបញ្ជូនទៅពិនិត្យសុខភាពជាបន្ទាន់ នៅ មន្ទីរពេទ្យ បន្ទាប់ពីមាន ការលេចធ្លាយសារធាតុគីមី កើតឡើងនៅ ឯអាងហែលទឹក កំសាន្តថ្ងៃ ចុងសប្តាហ៍មួយកន្លែង ស្ថិតនៅភាគខាងកើតអង់គ្លេស។
មន្ត្រីពេទ្យ ណ័រហ្វូក បានអះអាងថា មនុស្សចំនួន ៤០នាក់ ដែលត្រូវបានរថយន្តសង្គ្រោះ បញ្ជូនទៅ កាន់មន្ទីរពេទ្យ នោះ ក៏ព្រោះតែពួកគេមានអការៈពិបាកដកដង្ហើម ក្រោយពីទទួល រងនូវសារធាតុ គីមី ពុល ដែលបានលេចធ្លាយនៅឯ អាងហែលទឹកមួយកន្លែងក្នុងឧទ្ទាម Wild Duck Holiday Part ក្នុងស្រុក ណ័រហ្វូក ភាគខាងកើត អង់គ្លេស។
យ៉ាងណាក៏ដោយ ប៉ូលិសមិនបានបញ្ជាក់ថា ជាតិគីមីពុលនោះជាអ្វីនោះទេ ហើយដោយឡែក ក៏ គ្មាន ប្រជាជនណាម្នាក់ រងគ្រោះដល់អាយុជីវិតនោះឡើយ។ ចំពោះអាងហែលទឹកនោះវិញ ក៏ត្រូវ បាន ក្រុមសម្អាត ឲ្យមានសុវត្ថិភាពដូចដើមវិញផងដែរ៕
ប្រភព ៖ ប៊ីប៊ីស៊ី
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល