ព័ត៌មានអន្តរជាតិ ៖ អ្នកអភិរក្សនិយមម្នាក់ ឈ្មោះ Julie Andersen ត្រូវបានរកអោយឃើញ
ថា ពិតជាហ៊ានហួស ជាមួយនឹងសិល្បៈនៃការរាំលេងនៅក្នុងទឹក ក្បែរត្រីឆ្លាមកំណាចដែល
មានប្រវែងដល់ទៅជិត ៣ ម៉ែត្រ នាឱកាសតាមប្រមាញ់រូបថត ដោយផ្តិតជិតជាខ្លាំងទៅនឹង
ត្រីកំណាចប្រភេទនេះ នៅឯឈូងសមុទ្រឆ្មា (Cat Island) ប្រទេសបាហាម៉ាស នេះបើយោង
តាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែកបរទេស ដឹមីរ័រ ។
Julie Andersen ជាអ្នកអភិរក្សនិយមត្រីឆ្លាមរូបនេះ បានគូសបញ្ជាក់ ប្រកបទៅដោយភាព
ជឿជាក់អោយដឹងថា ជាមួយនឹងអន្តរកម្មដ៏អស្ចារ្យរបស់នាង នឹងត្រីកំណាចប្រភេទនេះពិត
ជាបានធ្វើអោយសកលលោកទាំងមូល មានការតាំងចិត្តខ្ពស់ ក្នុងការចូលរួមអភិរក្សត្រីកំ
ណាចមួយប្រភេទនេះ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ដឹមីរ័រ