CamNews

តារា 

ស៊ិន សំនៀង ឧស្សាហ៍​ចេញ​ចូលហាងស្ប៉ា របស់​ប្រុសៗ​ញឹកញាប់..សង្ស័យ...

ភ្នំពេញ៖ តារាសម្ដែងយូរឆ្នាំ ស្រស់ស្រស់សង្ហា លោក ស៊ិន សំនៀង នៅតែអាចរក្សាកេរ្តិ៍ឈ្មោះ ជាតារាល្បីល្បាញខ្ទរខ្ទារ ក្នុងពិភពសិល្បៈដដែល ទោះបីជាមានរឿងខ្លះ លោកសម្ដែងបានត្រឹម តួរងក៏ដោយ ក៏នៅតែមានអ្នកគាំទ្រ ពីទេពកោសល្យរបស់ ស៊ិន សំនៀង ជាហូរហែ ។ ថ្មីៗនេះ មានប្រភពមួយទម្លាយថា តារាសម្ដែង ល្បីឈ្មោះរាប់ឆ្នាំ លោក ស៊ិន សំនៀង កំពុងតែជាប់ មន្ទិលសង្ស័យ មានចំណងស្នេហា ភេទដូចគ្នា ។

កាលពីឆ្នាំ ២០១៣ លោក ស៊ិន សំនៀង ក៏បានទទួលពានពីកម្មវិធី អប្សរាAward ក្នុងនាមជាតារា​សម្ដែងមួយរូប មានឈ្មោះល្បីរន្ទីខ្លាំង តែបើក្រឡេកមើលពីជីវភាពតារាសម្ដែងរូបនេះវិញ ហាក់ មិន​សូវលេចធ្លោ ទាល់តែសោះ លោកនៅតែគ្មានរថយន្ត ប្រើប្រាស់ផ្ទាល់ខ្លួនដដែល ផ្ទុយពីតារា សម្ដែងដទៃ ជិះរថយន្តតម្លៃរាប់ម៉ឺនដុល្លារ ។ ស៊ិន សំនៀង ជាតារាសម្ដែងម្នាក់ស៊យធំ ក្នុងពិភព សិល្បៈ ព្រោះលោកត្រូវឡានបុករងរបួស និង ក្រោយមកត្រូវចោរគាស់ ផ្ទះយកអស់ជិត១ម៉ឺន ដុល្លារ និងត្រូវមានគេបន្លំ លេងហ្វេសប៊ុករបស់លោកទៀតផង ។

ថ្មីៗនេះ ស៊ិន សំនៀង ក៏បានអញ្ជើញ ជាតារាកិត្តិយស ក្នុងកម្មវិធី "ពេញចិត្តអត់" ហើយត្រូវបាន អ្នក នាង កាតុ បាញ់បោះ ពាក្យសម្ដីថា កាលនៅប្រទេសរុស្ស៊ីជាមួយគ្នា តែកាលហ្នឹង អ្នកនាង មិនបានដឹងថា លោកសំនៀង ជាតារាទេ តែអ្នកនាងឮសំឡេងញឹកញក់ណាស់ ។ អ្នកនាង កាតុ គិតថាលោកជាភេទទីបី ប៉ុន្តែតាមពិត ជាប្រុសសុទ្ធ ។ តែពាក្យសម្ដីអ្នកនាង កាតុ ហាក់បង្កប់ន័យ ជាច្រើន នាំឲ្យទស្សនិកជន មានមន្ទិលសង្ស័យ ចំពោះ តារាសម្ដែងរូបនេះ ។

ប្រភពដ៏កក់ក្ដៅមួយ បាននិយាយថា លោក ស៊ិន សំនៀង ជាញឹកញាប់ គេតែងតែឃើញលោក ចេញចូល កន្លែងស្ប៉ាមួយកន្លែង ដែលកន្លែងនោះ សម្បូរតែពួកប្រុសៗប៉ុណ្ណោះ ។ ជាកន្លែង ដែលពួកភេទទីបី ប្រមូលផ្ដុំគ្នា មានទីតាំងស្ថិតនៅផ្លូវលូទឹកស្អុយ ខាងក្រោយ អតីតផ្សារទំនើប វៀតណាម ។ យ៉ាងហោចណាស់ក៏ពីរទៅបីដងដែរ ដែលលោកបានចូលទៅកន្លែងនោះ ។ គេ ពិនិត្យឃើញថា ស៊ិន សំនៀង បានព្យាយាមបិទបាំង វត្តមានរបស់ខ្លួន តាមរយៈការពាក់ម៉ាស តែមនុស្សល្បីដូចជាលោក មិនងាយលាក់ជិតនោះទេ ព្រោះអ្នកណាៗ ក៏ស្គាល់ដែរ ។

លោក ស៊ិន សំនៀង មិនទាន់អាច សុំការបំភ្លឺបានទេ នៅពេលនេះ ។ គេហទំព័រ LookingTODAY នឹងព្យាយាមស្វែងរកការបំភ្លឺ នៅពេលក្រោយ ពាក់ព័ន្ធរឿងថា លោកជាមនុស្សមាន ចំណង់ ចំណូលចិត្ត និងចេញចូលកន្លែងស្ប៉ានោះជាញឹកញាប់៕

 

ផ្តល់សិទ្ធិ ៖ ដើមអំពិល


Tags: star actor khmer star sin somneang