បុរសៗ ដែលមានសម្លៀកបំពាក់ពណ៌លឿង លាយក្រហម គឺជាអ្នកតំណាងឱ្យខ្មោចបិសាច
បានលោតរំលងលើទារកនៅលើពូក នៅក្នុងពិធីបុណ្យប្រពៃណីមួយឈ្មោះថា Corpus Christi
នៅភាគខាងជើង ប្រទេសអេស្បាញ។
នេះគឺជាពិធីបុណ្យប្រពៃណីដ៏ចម្លែកមួយ ដែលតម្រូវឱ្យមានបុរសៗ ស្លៀកនូវសម្លៀកបំពាក់
ពណ៌លឿង លាយក្រហម តំណាងឱ្យខ្មោចបិសាចដើម្បីឱ្យលោតរំលងពីលើទារក ពី ៤ ទៅ៥
ដាក់នៅលើពូក នៅកណ្តាលផ្លូវសាធារណៈ ដើម្បីការពារទារកទាំងនោះ មិនឱ្យមានជំងឺ មាន
សុខភាពល្អ និង មិនមានខ្មោចព្រាយបិសាចចូលក្នុងខ្លួនទារក បណ្តាលឱ្យមានជំងឺផ្សេងៗ។
នេះគឺជាជំនឿ និងជាទំនៀមទម្លាប់មួយដែលប្រជាជនអេស្បាញ តែងតែប្រារព្ធធ្វើជារៀងរាល់
ឆ្នាំ និងមានមនុស្សចូលរួមយ៉ាងច្រើនកោះករ៕
សូមទស្សនា វីដេអូ ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ chinadaily