CamNews

ព័ត៌មានអន្តរជាតិ 

តិចនិចបោកប្រាស់ Up To Date ៩ ឆ្លងមិនផុត “វគ្គដំណាក់កាលស្រីស្អាត”

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស ស្កាយ ទើបតែបានចេញផ្សាយ កាលពី
វេលាល្ងាចម្សិលមិញនេះ    អោយដឹងថា  បុរសដែលជាជនរងគ្រោះម្នាក់ និយាយពីថាហួស
ចិត្តនោះ  ខណៈពេលដែលចាញ់កលល្បិចរបស់ជនឆរបោកពីររូប  ដែលត្រូវជាប្តីប្រពន្ធនឹង
គ្នា  បន្ទាប់ពីប្តីប្រពន្ធពីររូបនេះ  បានលេងឆាកល្ខោនឆ្ពិនភ្នែកដ៏វិសេសមួយ  នោះគឺ  ស្រ្តីជា
ភរិយាដោះសម្លៀកបំពាក់    រួចចុះទៅហែលទឹកអាក្រាតកាយ  ក្នុងអាងហែលទឹករបស់ជន
រងគ្រោះ     ខណៈពេលដែលបុរសជាស្វាមីរបស់នារីអាក្រាតកាយរូបនេះ  ឆ្លៀតឱកាសទៅ
លួចរបស់របរមានតម្លៃ នៅក្នុងផ្ទះជនរងគ្រោះ។

គួរបញ្ជាក់ផងដែរថា  បុរសដែលជាជនរងគ្រោះរូបនោះ មានឈ្មោះ Stephen Amaral  វ័យ
៥៤ ឆ្នាំជាពលរដ្ឋរស់នៅក្នុងរដ្ឋ Tennessee សហរដ្ឋអាមេរិក ត្រូវបានគូស្វាមីភរិយាមួយគូ
ដែលជាជនឆរបោកនោះ បោកប្រាស់បានសម្រេច បន្ទាប់ពីពួកគេបានប្រើយុទ្ធវិធីខាងលើ
នេះ  ក្រោយពីគាត់បានអនុញ្ញាតអោយពួកគេចូលផ្ទះរបស់ខ្លួន ខណៈគូស្វាមីភរិយាមួយគូ
ស្នើសុំប្រើអាងហែលទឹករបស់គាត់ ស្របពេលដែលមានអាកាសធាតុក្តៅនោះ។

អ្វីដែលនឹកស្មានមិនដល់នោះគឺថា អំឡុងពេលនៃការអង្គុយរង់ចាំរយៈពេល ២០ នាទី  នៅ
ក្បែរអាងហែលទឹក      ខណៈពេលដែលមាននារីម្នាក់នោះ  ហាលលេងទាំងអាក្រាតកាយ
បុរសជាស្វាមីក៏ឆ្លៀតនៅក្នុងឱកាសនេះ  ដើម្បីចេញយុទ្ធនាការប្រមូលវត្ថុមានតម្លៃចេញពី
ក្នុងផ្ទះជនរងគ្រោះ ក្រោម លេសដោះសា ដើរចេញទៅជក់បារី។

ក្រោយមក  បន្ទាប់ពីមានការភៀសខ្លួនបាត់ស្រមោលបានសម្រេចរបស់ពួកគេ ទើបលោក
Stephen    បានដឹងថា  លោកត្រូវបានគេទាំងពីរនាក់ឆរបោក និងលួចរបស់មានតម្លៃមួយ
ចំនួន   ។  យ៉ាងណាមិញ   ក្រុមមន្រ្តីប៉ូលីស  ក៏កំពុងតែធ្វើការតាមដានស៊ើបអង្កេត  ដើម្បី
ឈានទៅដល់ការចាប់ឃាត់ខ្លួនជនឆរបោកទាំងពីររូបនោះបន្ទាប់ពីមានការប្តឹងពីសំណាក់
ជនរងគ្រោះ លោក Stephen ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ


Tags: international news strange news video news pics