CamNews

ព័ត៌មានអន្តរជាតិ 

សោកនាដកម្មលាន់ដូចរន្ទះ ផ្ទុះឡានផ្ទុកកាំជ្រួច ផ្តាច់សង្ខារមនុស្ស យ៉ាងហោច ១១ នាក់

ព័ត៌មានអន្តរជាតិ ៖ មនុស្សយ៉ាងហោចណាស់  ១១ រូប  ត្រូវបានស្លាប់បាត់បង់ជីវិត  ខណៈ
ពេលដែល  ៧០ នាក់ផ្សេងទៀតបានរងរបួស  បន្ទាប់ពីរថយន្តផ្ទុកទៅដោយកាំជ្រួ​ច  បានផ្ទុះ
កាលពីថ្ងៃសុក្រកន្លងទៅ ពោលគឺភាគកណ្តាលទីក្រុងម៉ិចស៊ិក នេះបើយោងតាមសេចក្តីរាយ
ការណ៍   របស់ទំព័រសារព័ត៌មានបរទេស  CNN  ដែលទើបតែបានចេញផ្សាយនាវេលាប៉ុន្មាន
ម៉ោងមុននេះ។

លើសពីនេះទៅទៀត  ប្រភពសារព័ត៌មានដដែលបានបញ្ជាក់បន្ថែមថា​  មូលហេតុដែលបាន
ធ្វើអោយកើតមានឡើង   នូវសោកនាដកម្មដ៏គួរអោយរន្ធត់មួយនេះ  ក៏ព្រោះតែកាំជ្រួចបាញ់
ខុសគោលដៅមួយ បានរេមកបាញ់ចំឡានដែលផ្ទុកទឹកដោយកាំជ្រួចមួយនេះ ហើយក៏បាន
ផ្ទុះឆេះតែម្តង។

ដោយឡែក ភ្លាមៗនោះ  ក៏មានការអន្តរាគមន៍ពីសំណាក់ភ្នាក់ងារមានសមត្តកិច្ច ដោយបាន
បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យក្បែរនោះ ដើម្បីធ្វើការសង្គ្រោះជាបន្ទាន់៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ CNN


Tags: international news strange news unbelievable news pic