CamNews

ព័ត៌មានអន្តរជាតិ 

អស់ទាស់ ក្មេងស្រីជំទង់ វ័យទើប ១៥ ឆ្នាំសោះ បង្កើតបាននូវ LED Flashlight ដើរដោយ កំដៅរាងកាយមនុស្ស

ព័ត៌មានអន្តរជាតិ ៖ ជាការពិត តើលោកអ្នកធ្លាប់មានសមិទ្ធផលស្នាដៃជាពិសេសអ្វីដែរឬទេ
កាលពីវ័យជំទង់    អំឡុងពេលនៃការសិក្សាថ្នាក់វិទ្យាល័យនោះ?  ដោយឡែក នាពេលនេះ
ទំព័រសារព័ត៌មានកំសាន្តយើងខ្ញុំ  សូមនាំអារម្មណ៍ទស្សនិកជន ងាកក្រឡេកទៅមើល ក្មេង
ស្រីជំទង់ម្នាក់ ដែលមានវ័យទើបតែ ១៥ ឆ្នាំ អាចបង្កើតបាននូវសមិទ្ធផលស្នាដៃដ៏ពិសេស
មួយ នោះគឺ LED Flashlight  ដែលដើរដោយ  កំដៅរាងកាយមនុស្ស ជាជាងការដើរដោយ
ថាមពលអគ្គីសនី ឬក៏ផ្លាស់ប្តូរថ្មសាជាថ្មីនោះ។

គួរបញ្ជាក់ផងដែរថា  ក្មេងស្រីជំទង់វ័យ ១៥ ឆ្នាំរូបនេះ  មានឈ្មោះថា Ann Makosinski ជា
សិស្សរៀនថ្នាក់ទី ១០ មកពីរដ្ឋ Victoria ប្រទេសកាណាដា ។ ជាមួយនឹងចំណូលចិត្តផ្នែក
វិទ្យាសាស្រ្ត      ចាប់តាំងពីបានចូលរួមពិពណ៌វិទ្យាសាស្រ្ត  កាលពីនាងអាយុ  ៦ ឆ្នាំ នោះ
Makosinski  ក៏បានចាប់ផ្តើមមានចំណាប់អារម្មណ៍ទៅលើផ្នែកវិទ្យាសាស្រ្តមួយនេះ ដែល
ជំរុញអោយនាង   មានគំនិតច្នៃប្រឌិត  ក្នុងការច្នៃឡើងនូវវត្ថុអ្វីមួយ  ពីរបស់របរដែលគ្មាន
តម្លៃនៅជុំវិញពួកយើង។ តួយ៉ាង នាងបានបង្កើតឡើងនូវគម្រោងមួយ ដែលអោយឈ្មោះ
ថា Peltier ក្នុងការបង្កើតបាននូវ LED Flashlight ដែលដើរដោយ កំដៅរាងកាយមនុស្ស។

ជាមួយនឹងគោលគំណិត  ក្នុងការបង្កើតបាននូវគម្រោងមួយនេះ  Makosinski បានកំណត់
អោយដឹងថា កំដៅដែមនុស្ស  អាចមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបង្កើតថាមពលដែល
អាចបំភ្លឺ LED Flashlight តាមរយៈ Peltier ។ ជាលទ្ធផលជាមួយនឹងការបង្កើតបាននូវឧប
ករណ៍មួយនេះ Makosinski អាចបង្កើតវាបាន  ដោយចំណាយថ្លៃដើម ត្រឹមតែ ២៦ ដុល្លារ
តែប៉ុណ្ណោះ    ។  តែអ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថា  វាគឺជាសមិទ្ធផលស្នាដៃមួយដែល
ក្លាយជាបេក្ខភាព     ក្នុងការទទួលបាននូវពានរង្វាន់  អាហាររូបករណ៍ដល់ទៅ  ៥០,០០០
ដុល្លារពីពិពណ៌វិទ្យាសាស្រ្តអន្តរជាតិ។ជ្រាបកាន់តែច្បាស់ថាតើ នាងពិតជាបង្កើតបាននូវ
LED Flashlight ដែលដើរដោយ កំដៅរាងកាយមនុស្ស យ៉ាងណានោះ  តាមដានទស្សនា
វីដេអូខាងក្រោម ស្តីពីវិធីសាស្រ្តនៃការបង្កើតឡើងទាំងអស់គ្នាណា ៖

ដោយ ៖ ពិសី
ប្រភព ៖ gizmodo


Tags: international news strange news unbelievable news pic