CamNews

ព័ត៌មានអន្តរជាតិ 

ចាប់ឃាត់ខ្លួន មន្រ្តីប៉ូលីស ១០ រូប យកមកផ្តន្ទាទោស ខណៈជាប់ពាក់ព័ន្ធ សកម្មភាពខុសច្បាប់

ព័ត៌មានអន្តរជាតិ ៖ ប្រទេសថៃ បានចោទប្រកាន់ ក៏ដូចជា ផ្តន្ទាទោសមន្រ្តី ប៉ូលីស ១០ រូប ក្នុងយុទ្ធនា ការបង្រ្កាបទៅលើកងកម្លាំងប៉ូលីស ដែលជាប់ពាក់ព័ន្ធជាមួយនឹងសកម្មភាព  ខុសច្បាប់ នេះបើយោង តាមការដកស្រង់អត្ថបទផ្សាយ ពីទំព័រសារព័ត៌មានសឹង្ហបុរី channelnewsasia ។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែលបន្តអោយដឹងថា ប្រធាន ការិយាល័យកណ្តាលស៊ើបអង្កេត លោក Pongpat Chayapan រួមទាំងមន្រ្តីប៉ូលីសជាន់ខ្ពស់ជាច្រើននាក់ផ្សេងទៀតរងនូវការចោទប្រកាន់ ពីបទលេងល្បែងស៊ីសង ប្រមាថព្រះមហាក្សត្រ ក៏ដូចជា ទទួល  លុយសំណូកពីក្រុមរន្ធពន្ធប្រេងខុស ច្បាប់ជាដើម នេះបើតាមការអោយដឹងពីសារព័ត៌មាន The Phuket News ។


ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន អំឡុងថ្ងៃអង្គារទី ២៥ វិច្ឆិកា លោក Somyot Pumpunmuangមេបញ្ជា​ការស្នងការប៉ូលីសអះអាងអោយដឹងថា យុទ្ធនា    ការតាមដានស៊ើប អង្កេត   នៅតែបន្តមាននៅឡើយ ហើយករណី ការចាប់ឃាត់ខ្លួន នឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ បើ សិនណា មានការរកឃើញករណីពាក់ ព័ន្ធ ក៏ដូចជា សកម្មភាពខុសច្បាប់ដែលពាក់ព័ន្ធ ។ លោក    បាន គូសបញ្ជាក់បន្ថែមអោយដឹងថា ជន ជាប់ចោទបីរូប រងនូវការចោទប្រកាន់ពីបទ ប្រមាថព្រះមហាក្សត្រ ។

លោក Somyot ក៏បានលើកឡើងបន្តអោយដឹងថា លោក Pongpat គឺជាមេដឹកនាំមួយរូប ក្នុងការប្រព្រឹ ត្តិសកម្មភាពខុសច្បាប់ ក្នុងចំណោមមន្រ្តីប៉ូលីស ហើយបណ្តាមន្រ្តីប៉ូលីស ដែលជាជនជាប់ចោទលើក នេះអាចនឹងជាប់ពាក់ព័ន្ធសកម្មភាពខុសច្បាប់ ជា  ច្រើនឆ្នាំ   កន្លង មកហើយ ។ របាយការណ៍បញ្ជាក់ អោយដឹងថា ច្បាប់អាជ្ញាសឹក បានចាប់ផ្តើម    ដំណើរការនៅក្នុងប្រទេស ជាកិច្ចសហប្រតិបត្តិការ រវាង មន្រ្តីប៉ូលីស និងមន្រ្តីយោធា ក្នុងយុទ្ធនាការ បោសសម្អាត ក៏ដូចជា បង្ក្រាបរាល់មន្រ្តីដែលជាប់ពាក់ព័ន្ធ ទៅ នឹង សកម្មភាពខុសច្បាប់ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia


Tags: Int news Breaking news World news Unt news Hot news Bangkok Thia Thailand Asia Asean