CamNews

ព័ត៌មានអន្តរជាតិ 

១ សន្លឹក បញ្ជាក់បាន ប្រតិបត្តិការហោះហើរ យន្តហោះ ១៥,០០០ គ្រឿង ជុំវិញពិភពលោក

ព័ត៌មានអន្តរជាតិ ៖ សន្លឹករូបភាព ផែនទី ដ៏អស្ចារ្យ ពីផ្កាយរណប Proba-V តាមដានគន្លងភពផែនដី នោះ​បង្ហាញសញ្ញាណជាក់ស្តែង នៃប្រតិបត្តិការហោះហើរ យន្តហោះ ពី  ជុំវិញ ពិភពលោក ។ របកគំ ហើញមួយនេះ អាចត្រួសត្រាយចរាចរណ៍ដែនអាកាស សម្រាប់ពេល អនាគតបាន ឆ្លើយតបទៅនឹង ប្រតិបតិ្តការហោះហើរ ជុំវិញ ពិភពលោក ។


សេចក្តីរាយការណ៍ ពីប្រភពសារព័ត៌មាន រុស្ស៊ីញូវ អោយដឹងថា ផ្កាយ រណប ខាងលើ ត្រូវបានបង្ហោះ ឡើងដោយ ភ្នាក់ងារអវកាស អ៊ឺរ៉ុប European Space Agency (ESA) អំឡុងឆ្នាំ ២០១៣ ផ្ទុកនូវ សម្ប ទា ពិសោធន៍បច្ចេកវិទ្យា ជាច្រើន ខណៈសម្បទា ចម្បងគេនោះគឺ តាមដាននូវ បំលាស់ប្តូរនៃកំណើន រោងចក្រ រៀងរាល់ ២ ថ្ងៃ ។ ប៉ុន្តែ ការអង្កេតខាងដើមនេះ ក៏ទទួលបាននូវបទពិសោធន៍ជាក់ស្តែងក្នុង ការ   ចាប់  សញ្ញាណ  យន្តហោះ ពី  ដែនអា កាស ដោយ  ប្រើ  បច្ចេក​ ទេស Automatic Dependent Surveillance Broadcast   (ADS-B) ស្រប ពេលដែល ការ  សាកល្បងមួយនេះ ត្រូវបានចាប់បដិសន្ធិ ឡើងដោយ DLR German Aerospace Center  និង ក្រុម   ហ៊ុន ផ្កាយរណប SES satellite មានមូល ដ្ឋាននៅ ប្រទេស Luxembourg ។ សញ្ញាណចាប់បាន ពីយន្តហោះ ប្រតិបត្តិការហោះហើរលើអាកាស ទាំងនោះ បង្ហាញនូវព័ត៌មានមួយចំនួនដូចជា ល្បឿន ទីតាំង និង រយៈកំពស់ ហោះជាដើម ។

បន្ថែមពីលើនេះ​ ខណៈ ផ្កាយរណប Proba-V មានទំហំតូចជាង ១ម៉ែត្រ គូប  ប៉ុន្តែ  វាមានសមត្ថភាព កំពូលទាញយកទីតាំងច្រើនជាង ២៥ លាន ទីតាំង ពីយន្តហោះ    ច្រើន  ជាង  ១៥,០០០០ គ្រឿង ។ យ៉ាងណាមិញ មន្រ្តីផ្លូវការ លោក  Toni Delovski ពី DLR អោយដឹងថា ៖ ពួកយើងនៅតែបន្តប្រតិបត្តិ ការ ២៤ ម៉ោងក្នុងមួយថ្ងៃ ៧ ថ្ងៃក្នុងមួយសប្តាហ៍ អមពីជាមួយនឹងប្រតិបត្តិការ តំហែទាំ និង Upgrade ជាប្រចាំ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ


Tags: Int news World news Breking news Unt news Iraq Obama US USA 50 cent satellite