ព័ត៌មានកីឡា៖ វាទំនងដូចជាមិនថ្វីនោះទេជាមួយនឹងការលេចចេញរូបរាង អាវយឺតថ្មីដែល មានរូបភាព កីឡាករជើងខ្លាំងជនជាតិ អាមេរិក Floyd Mayweather ប្រឡាក់ព៌ណមកជាមួយរូបរាងទង់ជាតិ ហ្វីលីពីនដែល សភាពបង្ហាញពេលនេះ មនុស្សមនាជាច្រើន យល់ថា Floyd Mayweather ត្រល់ (Troll) ប៉ាក់គីអៅ ជាមួយនឹង ទង់ជាតិរបស់ខ្លួន។
តាមការបង្ហាញរបស់ គេហទំព័របានឲ្យដឹងថា រូបភាពជាក់ស្ដែងក្នុងអាវយឺតនោះគឺ Floyd មានចេតនាចង់ បង្វក់អារម្មណ៍ និងបញ្ឈឺចិត្ដ ប៉ាក់គីអៅ មុនថ្ងៃនៃការប្រកួត ប៉ុន្ដែជារឿងមួយគួឲ្យស្ដាយ កីឡាករបានអះអាងថា មិនមែនជារឿងធ្ងន់ធ្ងរនោះទេជាមួយនឹងអាវយឺតនោះ ។ សម្រាប់អ្វីដែលគាត់បានគិតគឺថា ប្រហែលជា Floyd ចងចូលរួមក្នុងក្រុមជជាតិ ហ្វីលីពីនគាត់ហើយមើលទៅ ។
គូសបញ្ជាក់ផងដែរថា អាវយឺតដែលមានរូបភាព ជាកីឡាករ Floyd បំបែក ទង់ជាតិហ្វីលីពីននេះ បានដាក់លក់ច្រើនណាស់ មុនថ្ងៃនៃការចូលរួមទស្សនាការប្រកួត នោះ ។ ហើយមិនត្រឹមតែប៉ុណ្ណោះក៏មានការចាប់អារម្មណ៍ខ្ពស់ផងដែរ ពីប្រិយមិត្ដដែលនឹងចូលទស្សនា។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ bleacherreport