ទីក្រុងប៉ារីស៖ ក្រុមអ្នកវិទ្យាសាស្រ្តបាននិយាយកាលពីថ្ងៃចន្ទថា ពួកគេបានប្រើបច្ចេកវិទ្យាក្លូន ធ្វើឱ្យកោសិកាដើមនៃទារកក្នុងស្បូនដែលមានផ្ទុកជំងឺទឹកនោមផ្អែមក្នុងហ្សែនស្រី្ត បានប្រែក្លាយ
ពួកវាទៅក្នុងកោសិកាបេតា ដែលអាចប្រើជាថ្នាំកាត់បន្ថយជាតិស្ករ ក្នុងសរសៃឈាម និងជួយ
ព្យាបាលជំងឺទឹកនោមផ្អែមរបស់នាង បាននៅថ្ងៃអនាគត។
ក្រុមអ្នកស្រាវជ្រាវ បានបញ្ជាក់ថា វាជាឧបសគ្គមួយដ៏លំបាកក្នុងដំណើរការស្វែងរកដើម្បីផលិត
កោសិកាដើម សំរាប់ព្យាបាលជំងឺប្រភេទនេះ។ ប៉ន្តែក្រុមអ្នកស្រាវជ្រាវបាននិយាយថា រកឃើញ
បានបង្ហាញថា វាមានសញ្ញាវិជ្ជមានច្រើន ក្នុងមន្ទីរពិសោធន៍ អាចឈានរកភាពប្រសើរនៃការ
ព្យាបាលជំងឺទឹកនោមផ្អែម។
ក្រុមអ្នកស្រាវជា្រវបានបន្តឱ្យដឹងទៀតថាឥឡូវយើងកំពុងតឈានមួយជំហានកាន់តែខិតជិតដល់
ការព្យាបាលអ្នកជំងឺទឹកនោមផ្អែម ជាមួយនឹងកោសិកាផ្ទាល់ខ្លួនរបស់ពួក យកមកផលិតជាថ្នាំ
កាត់បន្ថយជាតិស្ករក្នុងសរសៃឈាម បានយ៉ាងមានប្រសិទ្ធិភាព។
កោសិកាបេតា ក្នុងការស្រាវជា្រវនេះ មិនទាន់អាចយកមកប្រើសំរាប់ព្យាបាលជំងឺទឹកនោមផ្អែម
ឱ្យមានប្រសិទ្ធិភាពបាននៅឡើយទេដោយប្រព័ន្ធភាពសាុំនៃជំងឺទឹកនោមផ្អែម បានវាយប្រហារ
កោសិកាបេតា និង មានវិធីផ្សេងជាច្រើនទៀត មិនទាន់ត្រូវបានរកឃើញ ដើម្បីការពារប្រព័ន្ធ
ភាពសុំានៃជំងឺទឹកនោមផ្អែមនោះទេ។ ប៉ុន្តែ នៅថ្ងៃខាងមុខក្រុមអ្នកវិទ្យាសាស្រ្តជឿជាក់ថានឹង
អាចរកឃើញ ប្រព័ន្ធភាពសុំាជំងឺទឹកនោមផ្អែម និង អាចព្យាបាលបាលជំងឺដ៏សាហាវនេះ បាន
ជាមិនខាន៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ channelnewsasia