CamNews

ព័ត៌មានអន្តរជាតិ 

ផ្អើលពេញប្រទេសកូរ៉េ ខណៈតារាកំប្លែងស្រី ២ រូប សម្រកទម្ងន់បានសម្រេច

ព័ត៌មានអន្តរជាតិ ៖ តារាកំប្លែងស្រីពីររូប នាង Lee Hee Kyung  និងនាង Kwon Mi-ji ពិតជា
បានធ្វើអោយទស្សនិកជនទូទាំងប្រទេសកូរ៉េ  មានភាពភ្ញាក់ផ្អើលជាខ្លាំង  ខណៈពេលដែល
ពួកគេ បានផ្លាស់ប្តូររូបរាង ដែលស្ទើរតែមិនគួរអោយជឿ ក្នុងរយៈពេលត្រឹមតែ ២០ សប្តាហ៍
ជាមួយនឹងសមិទ្ធផល    នៃការសម្រកទម្ងន់របស់ពួកគេ  នេះបើយោងតាមការដកស្រង់អត្ថ
បទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ។

ជាមួយនឹងការតាំងចិត្តក្នុងការសម្រកទម្ងន់ ពួកគេទាំងពីរនាក់បានប្តេជ្ញាក្នុងការធ្វើលំហាត់
ប្រាណ  ក៏ដូចជា  ធ្វើការតមអាហាររហូតទាល់តែបានសម្រេច  នោះគឺ ពីគីឡូធ្ងន់ ៨៦ គ.ក
និង ១០៣ គ.ក  មកនៅត្រឹមតែ ៥៤ គ.ក និង  ៥២ គ.ក ពោលគឺសម្រកបាន ៥១ គ.ក និង
៣២ គ.ក ។

លើសពីនេះទៅទៀត បើយោងតាមការទីភ្នាក់ងារសារព័ត៌មានដដែលនេះ បានគូសបញ្ជាក់
បន្ថែមអោយដឹងផងដែរថា  នាង Kwon Mi-ji  បានបញ្ជាក់យ៉ាងច្បាស់ផងដែរថា មួលហេតុ
ដែលនាំអោយ នាងទទួលបានសមិទ្ធផលក្នុងការសម្រកទម្ងន់នេះ  បានជោគជ័យ ក៏ព្រោះ
តែនាងព្យាយាមធ្វើលំហាត់ប្រាណ   ទទួលទានអាហារគ្មានជាតិសាច់  ក៏ដូចជាទទួលទាន
ទឹកផ្លែឈើជាដើម៕

ដោយ ៖ ពិសី
ប្រភព ៖ អាស៊ីវ័ន


Tags: international news strange news video news pics