CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ​ បុរសមិនខ្លាចស្លាប់ ស្រវឹងជោគ បែកគំនិត ឡើងបង្គោលខ្សែភ្លើង

ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារ
ព័ត៌មានបរទេស    ស្កាយ  បានបញ្ជាក់អោយដឹងថា​  បុរសជនជាតិចិនស្រវឹងម្នាក់ ត្រូវបានរក
អោយឃើញថា ហ៊ាននោះហ៊ាន ខណៈពេលដែលតោងឡើងបង្គោលខ្សែភ្លើង កំពស់ ៩ ម៉ែត្រ
ដល់ទៅ ១៥ នាទី មុននឹងចុះមកក្រោមវិញ។

គួរបញ្ជាក់ផងដែរថា ភ្លាមៗនោះ   ក៏មានការអន្តរាគមន៍ពីសំណាក់មន្រ្តីជំនាញមកពីអង្គភាព
ពន្លត់អគ្គីភ័យដោយព្យាយាមបញ្ជុះបញ្ជូលគាត់អោយចុះមកក្រោមវិញ ស្របពេលដែលចរន្ត
អគ្គីសនី ត្រូវបានកាត់ផ្តាច់ ដើម្បីជាការបង្ការកុំអោយបុរសស្រវឹងចិត្តសឿងរូបនោះ  អាចនឹង
ឆក់ខ្សែភ្លើង។

បន្តិចក្រោយមក   គាត់ក៏ត្រូវបានធ្លាក់ចុះមកក្រោម  លើពោងសុវត្តិភាព ដែលត្រូវបានរៀបចំ
ឡើងដោយក្រុមអ្នកជំនាញ។ ស្របពេលដែលមានមនុស្សម្នា   ផ្អើលរោមមើលជាច្រើននោះ
បុរសស្រវឹងរូបនេះ បាននិយាយបញ្ជាក់ថា   ខ្លួនមានអារម្មណ៍មិនសប្បាយចិត្តជាខ្លាំង ដែល
ជាហេតុធ្វើអោយ  ស្រវឹងជោគបែបនេះ  ។   ខាងក្រោមនេះ  ជាវីដេអូ  តាមដានទស្សនាទាំង
អស់គ្នា ៖

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ


Tags: international news strange news unbelievable news pic